ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ ជាឱកាសមាសសម្រាប់ពលរដ្ឋលើការពង្រឹងលទ្ធិប្រជាធិបតេយ្យមិនគួរខ្លាចមិនហ៊ានបញ្ចេញមតិនោះទេ

130

ភ្នំពេញ៖ប្រធានក្រុមប្រឹក្សារាធានីភ្នំពេញលោកប៉ាសុជាតិវង្សបានលើកទឹកចិត្តនិងជម្រុញពលរដ្ឋត្រូវចេះក្លាហានហ៊ានបញ្ចេញមតិយោលដែលេជាកង្វល់របស់នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញព្រោះថាវេទិកានេះហើយជាឱកាសមាសសម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ

   ការជម្រុញនិងលើកទឹកចិត្តបែបនេះរបស់លោកប៉ាសុជាតិវង្សបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០១៩នេះនៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំក្នុងខណ្ឌដូនពេញ

   ក្រៅពីមានការសម្តែងមតិពីចៅសង្កាត់មេភូមិក្នុងវេទិកាហើយនោះគឺពុំមានប្រជាពលរដ្ឋឡើងសម្តែងមតិនិងបញ្ចេញមតិក៏ដូចជាស្នើសុំផ្ទាល់មាត់ដើម្បីដោះស្រាយអ្វីឡើយ

   លោកប៉ាសុជាតិវង្សបានមានប្រសាសន៍ថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះប្រជាពលរដ្ឋមិនត្រូវគប្បីខ្លាចមិនឡើងបញ្ចេញមតិឡើយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យប្រជាពលរដ្ឋត្រូវតែហ៊ានបញ្ចេញមតិឲ្យបានគ្រប់ៗគ្នា

    លោកបន្តថាមានបាតុភូតអសកម្មបីយ៉ាងដែលប្រឆាំងនឹងប្រជាធិបតេយ្យរួមមាន៖ទី១គឺមិនហ៊ាននិយាយទី២ការនិយាយចាក់បណ្ដោយនិងទី៣ការនិយាយអត់មានការចាត់តាំងពីអ្នកណាម្នាក់។

ក្នុងឱកាសនោះលោកក៏បានជម្រុញក៏ដូចជាលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវមានភាពក្លាហ៊ានក្នុងការបញ្ចេញនូវមតិដែលខ្លួនចងនិយាយលើកឡើងដើម្បីឲ្យអង្គវេទិកាយកសំណើដែលប្រជាពលរដ្ឋលើកឡើងក្នុងវេទិកានោះយកមកត្រិះរិះពិចារណាដើម្បីរកដំណោះស្រាយជូនពួកគេឲ្យបានទាន់ពេលវេលា៕

 

អត្ថបទដែលជាប់ទាក់ទង