ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត

40

ភ្នំពេញ៖ នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩នៅចំណុចបន្ទប់ជួលលេខ១១ស្ថិតក្នុងភូមិថ្មគោល១សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចរថយន្ត០១គ្រឿងម៉ាកHYUNDAI MIGHTY (ប្រភេទដឹកទំនិញ.៥តោន)ពណ៍ស  ផលិតឆ្នាំ២០០៥

ការស្រាវជ្រាវរហូតកំណត់មុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យខាងលើគឺធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះខាស្រីអូនភេទស្រីអាយុ៣៧ឆ្នាំដែលបានបាត់រថយន្តដូចភិនភាគខាងលើកាលពីយប់ថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៩នៅចំណុចក្រោយរោងចក្រកាណាឌីយ៉ាម្តុំលក់ទឹកត្នោតជូរស្ថិតក្នុងភូមិត្រពាំងថ្លឹង១សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ។

តាមវិធានការជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យបានសារភាពថារូបគេមានឈ្មោះ  អែមចាន់ឌីអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដបច្ចុប្បន្នសា្នក់នៅបន្ទប់ជួលក្នុងភូមិថ្មគោល១សង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យបានលួចយករថយន្តខាងលើពិតប្រាកដមែនដោយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ  នៅពេលលួចបានខ្លួនបានយករថយន្តខាងលើមកផ្លុងចោលនៅដីទំនេរមួយកន្លែងខាងកើតវត្តអង្គតាមិញ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់

អត្ថបទដែលជាប់ទាក់ទង