ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់​ខ្លួន មនុស្ស៣នាក់ ករណីចោ​រ​កម្ម លួចគាស់ទូដែកមានលុយជាង៧ម៉ឺនដុ​ល្លា​រ

63

 

ក្រចេះ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ​នៅថ្ងៃទី១១ធ្នូ បានចេញប្រកាសព័ត៌មានថា នគរបាលព្រហ្មទណ្ឌខេត្តនិងស្រុក បានសម្រេចធ្វើកា​រ​ចាប់​ឃាត់ខ្លួន មនុស្សប្រុសស្រី៣នាក់ ​ក្នុងនោះមានម្នាក់ជាជនជាតិចិនក្រោ​យ​ពីស​ង្ស័​យថា ពួកគេមានជាប់ពាក់ព័ន្ឋ​និ​ងករណីអំពើចោរកម្ម លួចគាស់ទូដែក យកលុយពីក្នុងបន្ទប់រដ្ឋបាលរ​ប​ស់ក្រុមហ៊ុនចិន​ កាលពីវេលាទាបភ្លឺថ្ងៃទី១០ ខែធ្នូ ស្ថិតនៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោ​កវរសេ​នី​យ៍ឯក គុណ សោភ័ណ្ឌ បានប្រាប់ឲ្យដឹងថា​ ​ក្រោយចុះស្រាវជ្រាវស៊ើបអង្កេតលើ​ក​រណីនេះ នគរបាលបានសម្រេចធ្វើការឃាត់ខ្លួន​ម​នុស្សប្រុស​ស្រី​៣នាក់ ក្នុងនោះរួមមាន​ សន្តិសុខ១នាក់ និងក​ម្មក​រជ​នជា​តិចិ​ន១នាក់ ព្រមទាំងស្រ្តីខ្មែរប្រពន្ធបុ​រ​សជនជាតិចិន១នាក់ទៀ​ត​ ដើម្បីមកធ្វើការសាកសួរក្រោ​យស​ង្ស័យ​ថា ពួកគេអាចជាប់ពា​ក់​ព័ន្ធ។

លោកបញ្ជាក់ថា លុយដែលបាត់បង់ក្នុងអំ​ពើចោ​រ​កម្មនេះ មានចំនួនជាង៧ម៉ឺនដុ​ល្លា​រ។ ដែលលុយទាំងនោះ​ ត្រូវបានដាក់ក្នុងទូដែ​ក ក្នុងបន្ទប់រដ្ឋបាលរបស់ក្រុ​ម​ហ៊ុន ហើយក៏ត្រូវជន មិនស្គាល់មុខចូលលួ​ច​គាស់ក​ម្ទេច​យ​កលុយ ព្រមទាំងបំផ្លាញកាមេរ៉ាសុវ​ត្ថិ​ភា​ព​ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង