កងកម្លាំងបង្ក្រាបរថយន្ដក្រុងរបស់វៀតណាមមួយគ្រឿង រកឃើញឈើ ប្រភេទធ្នង់ ៧៨០គីឡូក្រាម
រតនគិរី៖ កងរាជអាវុធហត្ថស្រុកបរកែវ បានឲ្យដឹងថា កងកម្លាំងបង្ក្រាបរថយន្ដក្រុងរបស់វៀតណាមមួយគ្រឿង និងឆែកឆេរក្នុងរថយន្តប្រភេទឈើ ប្រភេទធ្នង់ ៧៨០គីឡូក្រាម ស្មើនឹងចំនួន ០.៥៧៧ ម៉ែត្រ នៅផ្នែកខាងក្រោយរថយន្ត ហើយម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ ។
នៅថ្ងៃពុធ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោក វរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការ មូលដ្ឋានកងរាជអាវុហត្ថស្រុកបរកែវ បានសហការជាមួយផ្នែករដ្ឋបាលព្រៃឈើបរកែវ បង្ក្រាបរថយន្ដក្រុង (វៀតណាម) មួយគ្រឿងពាក់ផ្លាកលេខ8.1B.001.13 ពណ៌ខៀវ លាយស នៅចំណុចភូមិគ្លិ ឃុំស៊ើង ស្រុកបរកែវ ខេត្តរតនគីរី (ជិតមូលដ្ឋានកងរាជអាវុធហត្ថស្រុក) បានធ្វើការត្រួតពិនិត្យ និងឆែកឆេរក្នុងរថយន្តប្រភេទឈើ (ប្រភេទធ្នង់) ៧៨០គីឡូក្រាម ស្មើនឹងចំនួន ០.៥៧៧ ម៉ែត្រ នៅផ្នែកខាងក្រោយរថយន្ត (ម្ចាស់រថយន្តបានរត់គេចខ្លួនបាត់) ។
បច្ចុប្បន្នរថយន្ត និងឈើរក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ៕