ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីសហការជាមួយក្រសួង សាធារណការគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធផ្លូវសហព័ន្ធរុស្ស៊ី

259

ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញសហកាជាមួយក្រសួងសាធារណការនិងដឹកជញ្ជូនគ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើងដើម្បីរំដោះចរាចរណ៍ផ្លូវសហព័ន្ធរុស្ស៊ីខណៈដែលសហព័ន្ធរុស្ស៊ីបាននិងកំពុងជួបបញ្ហាកកស្ទះចរាចរណ៍រាល់ថ្ងៃ

   ដើម្បីជំរុញឲ្យគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះទទួលបានជោគជ័យអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួងស្រេងនិងលោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីរសៀលថ្ងៃទី១១ធ្នូ២០១៩បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដោយជិះរថភ្លើងតាមបណ្តោយផ្លូវរថភ្លើងចាប់ពីរ៉ាមុខសត្យមុនីចេតីយ៍រហូតទៅដល់ផ្លូវកប់ស្រូវ(មហាវិថីឈ្នះឈ្នះ)

  លោកឃួងស្រេងបានបញ្ជាក់ថាក្នុងគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះគឺមិនអាចផ្ដាច់បានជាមួយនឹងការស្ថាបនាផ្លូវរថភ្លើងនោះទេដោយសារថាផ្លូវរថភ្លើងមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជាព្រោះតែការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃថោកហើយវាក៏មិនធ្វើឲ្យខូចផ្លូវជាតិផងដែរប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកអភិបាលមិនបានបញ្ជាក់ពីគម្រោងនេះថានឹងចាប់ផ្ដើមបើកការដ្ឋាននៅពេលណានៅឡើយទេដោយយើងគ្រាន់តែចុះធ្វើការត្រួតពិនិត្យដើម្បីធ្វើការសិក្សាទៅលើផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅតំបន់សងខាងផ្លូវរថភ្លើងនេះប៉ុណ្ណោះ។

   លោកស៊ុនចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថាការចុះពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យលទ្ធភាក្នុងការសាងសង់ផ្លូវមេតុងអាមេអមងខាងផ្លូវរភ្លើងចាប់ពីចំណុចមហាវិថីគឹមអ៊ីលសុងដល់វិថីឈ្នះឈ្នះ(ហៅផ្លូវទំនប់កប់ស្រូវ​)​ តភ្ជាប់ទៅផ្លូវល្បឿនលឿនរាជធានីភ្នំពេខេត្តព្រះសីហនុដើម្បីរំដោះការកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ននៅលើផ្លូវសហព័ន្ធរុស្សីក៏ដូចជាដើម្បីសម្រួលដល់កាធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេនិងសម្រួលល់ការដឹកទំនិញឆ្លងកាត់ចូលក្នុរាធានីភ្នំពេដែរ។

   លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថាក្រសួងសាធារណការនិងដឹកជញ្ជូននឹងហកាជាមួយសាលារាជធានីភ្នំពេនិងក្រុមហ៊ុនរាជាស្ម័យយានកម្ពុជាធ្វើកាសិក្សាលទ្ធភានិងផលប៉ះពាល់កំណាត់ផ្លូវនេះដើម្បើលើកសំណើដាក់ជូនរាជដ្ឋាភិបាលពិនិត្យម្រេនិងស្វែងរកថវិកាសាងង់ដែរ

   ឆ្លៀតក្នុងឱកាសនោះផងដែរ​ ​លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់ផ្លូវដែដែលអាចដឹកជញ្ជូនទំនិធុនធ្ងន់បានយ៉ាងមាប្រសិទ្ធភាក្នុងតម្លៃថោនិងអាចទាក់ទាញការវិនិយោគពីបរទេបង្កើការងាធ្វើជូនប្រជា​​លរដ្ឋ។

     គួរបញ្ជាក់ផងដែរថាផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងខាងលើនេះត្រូវបានស្ថាបនាឡើងដោយកន្លែងពោលគឺកន្លែងខ្លះត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួចដែលមានទទឹង៧ម៉ែត្រទៅ៥ម៉ែត្រហើយក្នុងនោះកន្លែងខ្លះក៏មិនទាន់មានការសាងសង់ផ្លូវដែរដោយនៅជាផ្លូវដីនិងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅ៕

 

អត្ថបទដែលជាប់ទាក់ទង