ចាប់ជនជាតិចិន៣នាក់ ចាប់ជនជាតិចិនបង្ខាំងជំរិតទារប្រាក់
ស្រុកកោះធំ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា កងកម្លាំងសមត្ថកិច្ច ចាប់ជនជាតិចិន៣នាក់ ដែលចាប់ជនជាតិចិនដូចគ្នា បង្ខាំងជំរិតទារប្រាក់ កាលពីថ្ងៃទី១១ ធ្នូ ២០១៩ វេលាម៉ោង២១ និង ៣០នាទី នៅចំណុច ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ តឹង ធៀនសឹង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិចិន មានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល មុខរបរ បុគ្គលិកផ្នែកព័ត៌មានវិទ្យា ។ ចំណែកជនសង្ស័យ៣នាក់ ឃាត់ខ្លួន ១-ឈ្មោះ ស៊ាវ ជីវ័យ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ កម្មករ ។ ២-ឈ្មោះ ចាង វ័យជី ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទីផ្សារ ។ ៣-ឈ្មោះ ចឹង វួយភីង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិនមុខរបរ បុគ្គលិកទីផ្សារ អ្នកទាំង៣ ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ វត្ថុតាងចាប់យក រួមមាន រថយន្ត១គ្រឿង កាំបិតប៉័ងតោ១ កូនកាំបិតចុងស្រួច១ កាំបិតមុខពីរ១ កាំបិតកៃពីរ+កន្ត្រៃ១ ម៉ាស់៥ លិខិតឆ្លងដែន២ច្បាប់ ទូរស័ព្ទ៣គ្រឿង កាបូបដៃ១ កាតធនាគារ(ATM) ១០សន្លឹក
ប័ណ្ណសម្គាល់ខ្លួន ២សន្លឹក លិខិតជួលរថយន្ដ ១ច្បាប់ ពិលឆក់១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕