កម្លាំងនគរបាលខេត្តកណ្ដាល បើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់និងរំដោះជនរងគ្រោះបានម្នាក់
ខេត្តកណ្ដាល៖កម្លាំងនគរបាលខេត្តកណ្ដាលបានបើកប្រតិបត្តិការបំបែកសំណុំរឿងជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នានៅចំណុចភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យចំនួន៣នាក់និងរំដោះជនរងគ្រោះម្នាក់។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ទោអ៊ាវចំរើនបានឲ្យដឹងនៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះថាប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចរំដោះជនរងគ្រោះម្នាក់ជនជាតិចិនឈ្មោះតឹងធៀនសឹងអាយុ១៨ឆ្នាំមានទីលំនៅស្នាក់នៅភូមិក្អមសំណរក្រោមឃុំក្អមសំណរស្រុកលើកដែកខេត្តកណ្ដាលមុខរបរបុគ្គលិកផ្នែកព័ត៌មានវិទ្យា។
ដោយឡែកជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លូនទាំង៣នាក់នោះរួមមាន៖ទី១៖ឈ្មោះស៊ាវជីវ័យអាយុ២៦ឆ្នាំស្នាក់នៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំ។ទី២៖ឈ្មោះចាងវ័យជីអាយុ១៩ឆ្នាំ។ទី៣៖ឈ្មោះចឹងវួយភីងអាយុ២៤ឆ្នាំ។ ដកហូតបាន៖រថយន្ត០១គ្រឿងម៉ាកHighlander ពណ៌ក្រហមស្លាកលេខភ្នំពេញ2Z-5149, កាំបិតប៉័ងតោ, កូនកាំបិតចុងស្រួច, កាំបិតមុខពីរ, កាំបិតកៃពីរ+កន្ត្រៃ, លិខិតឆ្លងដែនចំនួន០២ច្បាប់, ទូរស័ព០៣គ្រឿង, កាបូបដៃ, កាតធនាគារ(ATM) ចំនួន១០សន្លឹក, ប័ណ្ណសម្គាល់ខ្លួនចំនួន០២សន្លឹក, លិខិតជួលរថយន្ដចំនួន០១ច្បាប់៕