លោកគួចចំរើន៖ខេត្តព្រះសីហនុត្រូវបាន ប្រសិទ្ធនាមជា”តារារៈនាទិសនិរតី” ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លា
ខេត្តព្រះសីហនុ៖អភិបាលខេត្តព្រះសីហនុលោកគួចចំរើនបានមានប្រសាសន៍លើកឡើងថាខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា“តារារៈនាទិសនិរតី” ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លានិងប្រកបដោយចីរភាពពិសេសការវិនិយោគលើវិស័យអចលនទ្រព្យរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្មអគារស្នាក់នៅសណ្ឋាគារមណ្ឌលកំសាន្ត។ល។
ការលើកឡើងបែបនេះរបស់លោកគួចចំរើនបានធ្វើឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍១រោជខែមិគសិរឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៩នេះនៅក្នុងពិធីបញ្ចុះថ្មព្រះភូមិពិធីមង្គលសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុនៅរង្វង់មូលតោពីរដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ក្រុងខេត្តព្រះសីហនុជាមួយនិងការនិមន្តព្រះសង្ឃ៩៩អង្គ។
លោកគួចចំរើនមានប្រសាសន៍លើកឡើងថាខេត្តព្រះសីហនុត្រូវបានប្រសិទ្ធនាមជា“តារារៈនាទិសនិរតី” ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍដ៏ខ្លាំងក្លានិងប្រកបដោយចីរភាពពិសេសការវិនិយោគលើវិស័យអចលនទ្រព្យរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្មអគារស្នាក់នៅសណ្ឋាគារមណ្ឌលកំសាន្ត។ល។ការកែលម្អនិងពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជានិងការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឱ្យក្លាយទៅជាច្រកចេញ–ចូលអន្តរជាតិដ៏ទំនើបផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងពិភពលោកឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដកថវិកាចំនួន១០០លានដុល្លាពីថវិកាសន្សំរបស់ជាតិនិងគោលការណ៍ស្លឹកត្នោតខ្ចប់ស្ករត្នោតក្នុងការស្ថាបនាផ្លូវក្រុងចំនួន៣៤ខ្សែប្រវែង៨៤.៥០៥ម៉ែត្រដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងចំនួន៣៤ខ្សែកាលពីថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩កន្លងមក។
លោក គួចចំរើនបន្តថាក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុសូមថ្លែងអំណរគុណយ៉ាងជ្រោលជ្រៅប្រកបដោយក្តីកត្តញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់ជំនាន់ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៃខេត្តព្រះសីហនុដែលបានចូលរួមចំណែកទាំងកម្លាំងកាយកម្លាំងចិត្តប្រាជ្ញាស្មារតីនិងធនធានក្នុងការស្តារនិងកសាងខេត្តព្រះសីហនុចាប់ពីការកកើតរហូតដល់មានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។
សូមបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្កសិទ្ធក្នុងខេត្តព្រះសីហនុបារមីជំទាវម៉ៅជាពិសេសឬទ្ធីបារមីនៃសេ្តចរាជសីហ៍ប្រចាំក្រុងព្រះសីហនុសូមជួយប្រោះព្រំប្រសិទ្ធពរជ័យបវរមហាប្រសើរជូនដល់ឯកឧត្តមលោកជំទាវលោកឧកញ៉ាលោកលោកស្រីថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់អាជីវករពាណិជ្ជករប្រតិបត្តិករវិនិយោគិនគ្រប់ជាតិសាសន៍ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅទូទាំងខេត្តព្រះសីហនុសូមទទួលបាននូវសេចក្តីសុខចំរុងចម្រើនសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕