ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលា 3 នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា បុកខ្លោងទ្វារវត្តបណ្ដាល ឲ្យរងរបួសធ្ងន់

513

កំពង់ឆ្នាំង៖ សិស្សសាលា 3 នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន បុកខ្លោងទ្វារវត្តបណ្ដាល ឲ្យរងរបួសធ្ងន់ពីរនាក់ ស្រាលម្នាក់ កាលពីវេលាម៉ោង 11 និង 30 នាទីព្រឹកថ្ងៃទី 12 ខែធ្នូឆ្នាំ 2019 នៅចំណុចវត្តទួលខ្សាច់ ស្ថិតក្នុងភូមិព្រៃពួច ឃុំជ្រៃ បាក់ ស្រុករលាប្អៀរ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាខាងលើគេឃើញយុវជន 3 នាក់នេះបានជិះម៉ូតូមួយគ្រឿងម៉ាក pcx ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1S -69 25 ឌុបគ្នាដោយជិះចូលទៅក្នុងវត្តទួលខ្សាច់ លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនិងក្លោងទ្វារវត្ត បណ្ដាលឲ្យយុវជនពីរនាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ត្រូវបានសមត្ថកិច្ចដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងភ្លាមៗផងដែរ។

ពួកគេជាសិស្ស សាលាដោយម្នាក់រស់នៅក្នុងភូមិទឹក ល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាចរងរបួសធ្ងន់ និង 2 នាក់ទៀត មានទីលំនៅក្នុងក្រុងកំពង់ឆ្នាំង ក្នុងចំណោម 2 នាក់នេះដោយម្នាក់រងរបួសធ្ងន់  ត្រូវបានក្រុមគ្រូពេទ្យកំពុង តែធ្វើការសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។

ដោយឡែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ជាបណ្ដោះអាសន្ន ៕

អត្ថបទដែលជាប់ទាក់ទង