នគរបាលខណ្ឌកំបូល ស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យ៣នាក់បន្ថែម ករណីធាក់ប្លន់ម៉ូតូ
ភ្នំពេញ ៖ បុរសចំនួន៣នាក់ដែលមុខសញ្ញាបក្ខពួកក្រុមជនសង្ស័យក្នុងករណីប្លន់ម៉ូតូចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌកំពូលស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបន្ថែមទៀតនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩នេះ ។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូល ពីការស្រាវជ្រាវឈានដល់ការបង្រ្កាបមុខសញ្ញាសេសសល់ ករណីធាក់ប្លន់យកម៉ូតូចំណុចផ្លូវជាតិលេខ4 សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីថ្ងៃទី3 តុលា 2019 វេលាម៉ោងប្រហែល2រំលងអធ្រាត្រ។
អធិការដ្ឋាននគរបាលខណ្ឌកំបូល បានឲ្យដឹងថា នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2019 កម្លាំងជំនាញរបស់អធិការខណ្ឌកំបូល បានសហការជាមួយកម្លាំងជំនាញការិយាល័យកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតដល់ឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់ 1. ឈ្មោះ អ៊ឹម.សាវឡុង ហៅឡុង ភេទប្រុស អាយុ 22ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ឃាត់ខ្លួន(11.12.2019)គ្មានសារធាតុញៀន។ 2.ឈ្មោះផល ភ័ស្ត ប្រុស អាយុ21ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិទួលសាម៉រ សង្កាត់កំបូល ខណ្ឌកំបូល ឃាត់ខ្លួនថ្ងៃ (12.12.2019) 3.ឈ្មោះឈឿន ឆៃរ៉ូត ភេទប្រុស អាយុ20ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល ឃាត់ខ្លួនថ្ងៃទី(12.12.2019)
បច្ចុប្បន្នអធិការនគរបាលខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖កូឡាប