ថ្ងៃ១២ ធ្នូ បង្ក្រាបបទល្មើសគ្រឿងញៀនឃាត់ខ្លួនមនុស្ស១០៩នាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន១០៩នាក់(ស្រី៥នាក់) ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសចំនួន៣៩ករណីទូទាំងប្រទេសនៅថ្ងៃទី១២ ខែធ្នូនេះ ។ ក្នុងចំណោមជនសង្ស័យទាំង ១០៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ៧២នាក់ និងប្រើប្រាស់ ៣៧នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី១២ ខែធ្នូ រួមមាន ៖ មេតំហ្វេតាមីន(ice) = ៨០១៩,៨២ក្រាម និង៥២កញ្ចប់តូច, មេតំហ្វេតាមីន(wy)=១៧,៧៩ក្រាម ។
លទ្ធផលខាងលើ ១៤អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ១៣អង្គភាព
១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យកice ៧៩៨៧,៦០ក្រាម។
២ / បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ៥,៨៨ក្រាម និងwy ០,៧៦ក្រាម។
៣ / បាត់ដំបង៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកice ៩,៨៧ក្រាម និងwy ១៧,២១ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៧នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកice ៤,៩៦ក្រាម។
៥ / កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។
៦ / កំពង់ធំ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកice ៦,០ក្រាម។
៧ / កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ចាប់យកice ១៥កញ្ចប់តូច។
៨ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ នាក់ ចាប់យកice ២កញ្ចប់តូច។
៩ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
១០ / ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកice ៣កញ្ចប់តូច។
១១ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១០នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។
១២ / ស្វាតរៀង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។
១៣ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ៣៩នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យកice ២៦កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៤អង្គភាព
១ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ០,១៥ក្រាម។
២ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,៩៩ក្រាម។
៣ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ៦កញ្ចប់តូច។
៤ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៤,៤៧ក្រាម ៕