ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតកម្មសម្លាប់ស្រ្តីម្នាក់នៅក្នុងចំការ ស្រុកព្រែកប្រសព្វ

69

ក្រចេះ៖ ករណីឃាតកម្មសម្លាប់ស្រ្តីម្នាក់ ប្រហែលកើតឡើងនៅរសៀលម្សិលមិញ តែទើប​ត្រូវ​បានគេ​ប្រទះឃើញនៅព្រឹកនេះ។ ស​ពស្រ្តីម្នាក់ត្រូវបានគេប្រទះ​ឃើ​​ញ​​ដេកស្លាប់ក្នុងចំការ កាលពីព្រឹកថ្ងៃទី១៣ ខែ​ធ្នូ​ ឆ្នាំ២០១៩ នៅចំណុចវាលក្បូ​ន​ ភូមិរការធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ចំណែកសមត្ថកិច្ចកំពុងស្រាវជ្រា​វ​រកឃា​តក​រ ដើម្បីផ្តន្ទាទោស​ចា​ប់ច្បាប់​។​

លោក ចាន់ សុផល្លា អធិកា​រន​គរបាល​ស្រុក​ព្រែក​ប្រ​ស​ព្វ បានឲ្យដឹងថា​ ករ​ណីឃាតកម្មសម្លាប់ស្រ្តីម្នាក់នោះ ប្រហែលកើតឡើងនៅរសៀលម្សិលមិ​ញ​ តែទើបត្រូវបានគេប្រទះឃើញនៅព្រឹនេះ​។​ ស្រ្តីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ៣៩ឆ្នាំ មានប្ដីមានកូ​នម្នា​ក់ រស់នៅភូមិឃុំកើតហេតុ។

កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានក្មេងស្រីម្នាក់ឈ្មោះ ​ថៃ​ វ៉ារី អាយុ៦ឆ្នាំ បានទៅប្រាប់ឈ្មោះ ឈា​ន​ លឹ​មហ៊ួ អាយុ៤៧ឆ្នាំ ត្រូវជាអ៊ំបង្កើតថា ឪពុកខ្លួ​ន ​ប៊ុន​ ផេង ទៅដឹកអុសឡ ខណៈម្តាយដឹកគោទៅ​ក្រោយ​ផ្ទះ​ តែមិនឃើញត្រឡ​ប់​មក​វិញ ក៏ចាប់អារម្មណ៍​រ​ហូតដល់ម៉ោងប្រហែ​ល ៦ល្ងាច រួចនាំគ្នាដើរកតែរកមិនឃើញ​ ​លុះដល់ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ក៏ប្រទះឃើញសព​ជ​នរ​ងគ្រោះ ដេកស្លាប់ក្នុងព្រៃមានស្ពា​យ​កាបូ​ប នៅខាងក្រោយផ្ទះប្រ​ហែ​លជា​ ១៥០ម៉ែត្រ។

តាមការពិនិត្យសា​ក​សព ឃើញមានស្នាមវាយនិ​ង​វ​ត្ថុរឹង ដែលមានស្លាកស្នាម​ជាំ​ថ្គាម​សង​ខាង​ ចង្កា បែកមាត់ បាក់ធ្មេញលើចំនួន៣ ដាច់ទ​ងត្រ​ចៀកខា​ងឆ្វេ​ង និងស្នាមជាំដើម​ទ្រូ​ង។ ក្រោយពីការពិនិត្យពី​មន្រ្តី​ជំនាញ បានប្រគល់សពស្រ្តីរង​គ្រោះ​ ​ឲ្យសាច់ញាតិទៅធ្វើបុ​ណ្យ​តាមប្រ​ពៃ​ណី៕

អត្ថបទដែលជាប់ទាក់ទង