1យប់1ថ្ងៃ អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវពួនស្ទាក់ បង្ក្រាបជនល្មើស បាន5ក្រុម ចំនួន28នាក់
ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេល1យប់1ថ្ងៃក្នុងថ្ងៃទី12 ធ្នូ 2019 អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវពួនស្ទាក់ បង្ក្រាបជនល្មើស បាន5ក្រុម ស្មើ28នាក់ ។
តាមរបាយការណ៍ប្រចាំថ្ងៃដែលអាវុធហត្ថរាជធានីភ្នំពេញបានកត់ត្រា ចាប់ពីម៉ោង 16និង00 ថ្ងៃទី11 ដល់ ម៉ោង 16និង00 ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2019 កម្លាំងអាវុធហត្ថ បានចេញ ស្រាវជ្រាវ ល្បាត និង ពួនស្ទាក់ បង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យបាន5ក្រុម ស្មើ28នាក់ ពាក់ព័ន្ធ ករណី ហឹង្សាដោយចេតនា និង ករណីគ្រឿងញៀន។
ជាក់ស្តែងរួមមាន៖
១-ម៉ោង 18:50 ថ្ងៃទី 11 ធ្នូ 2019 នៅចំណុច សណ្ឋាគារ ឡេ ហុង ផ្លូវ 172 សង្កាត់ផ្សារថ្មីទី3 កម្លាំង អាវុធហត្ថ ខណ្ឌដូនពេញ បង្ក្រាបករណីហឹង្សាដោយចេតនា 1លើក ឃាត់ខ្លួន ជនសង្ស័យ 1 នាក់ និងដកហូតវត្ថុតាង កាំបិត 1 ។
២-ម៉ោង 11:00 ថ្ងៃទី 12 ធ្នូ 2019 នៅចំណុចផ្លូវលេខ110 សង្កាត់ផ្សារដេប៉ូ3 កម្លាំងអាវុធហត្ថ ខណ្ឌទួលគោក បង្ក្រាបករណីគ្រឿងញៀន 1លើក ឃាត់ខ្លួនជនសង្ស័យ 1 នាក់ ថ្នាំញៀន 1 កញ្ចប់ ក្រោយពីការសាកសួរយកចម្លើយរួច បានបន្តតាមចាប់បក្ខពួកបន្ថែម 1លើកទៀត បានជនសង្ស័យចំនួន 3 នាក់ ថ្នាំ 2 កញ្ចប់ សរុប 2 លើក ឃាត់ខ្លួនជនសង្ស័យ 4 នាក់ ថ្នាំ 3 កញ្ចប់ និង ឧបករណ៍សេពគ្រឿងញៀនមួយចំនួន ។
៣-ម៉ោង 11:30 ថ្ងៃទី 12 ធ្នូ 2019 នៅចំណុចផ្ទះទុកចោល ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ កម្លាំងអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន 1លើក ឃាត់ខ្លួនជនសង្ស័យ 5 នាក់ ថ្នាំញៀន 19 កញ្ចប់ និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។
៤-ម៉ោង13:00 ថ្ងៃទី 12 ធ្នូ 2019 នៅចំណុចភូមិលូ សង្កាត់ស្វាយប៉ាក កម្លាំងអាវុធហត្ថ ខណ្ឌឬស្សីកែវ បានបង្ក្រាបករណីគ្រឿងញៀន 1លើក ឃាត់ខ្លួនជនសង្ស័យ 4 នាក់ ថ្នាំញៀន 2 កញ្ចប់។
៥-ម៉ោង16:00 ថ្ងៃទី12 ធ្នូ 2019 នៅចំណុចបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ កម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបករណីគ្រឿងញៀន1លើក ឃាត់ខ្លួនជនសង្ស័យ 8 នាក់ ថ្នាំ 7 កញ្ចប់ ក្រោយពីធ្វើការសាកសួរយកចម្លើយរួច បានបន្តសហការជាមួយការិយាល័យគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បក្ខពួកបន្ថែម 1លើកទៀត ឃាត់ខ្លួនជនសង្ស័យ 1 នាក់ ថ្នាំញៀន 1កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន 1។ សរុប 2លើក ឃាត់ខ្លួនជនសង្ស័យ 9នាក់ ថ្នាំញៀន 8 កញ្ចប់ ជញ្ជីងថ្លឹងថ្នាំញៀន 1 ។
បច្ចុប្បន្ន ជនសង្ស័យទាំង 28នាក់ខាងលើ កំពុងត្រូវបានសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខ្វែងដៃខ្វែងជើងយ៉ាងមមាញឹក ចែកគ្នាធ្វើកំណត់ហេតុ ស្តាប់ចម្លើយ សម្រង់សាវតារជាតិ ដកហូតវត្ថុតាង ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងធ្វើរបាយការណ៍សរុបតាមករណីនីមួយៗ កសាងសុំណុំរឿងតាមនីតិវិធីឲ្យបានរួចរាល់មុន48ម៉ោង ដើម្បីបញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់ ៕