ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេ​សច​រណ៍ប​រ​ទេស ដឹកភ្ញៀវទេសចរចម្រុះជាតិសាស​ន៍​ជិត​២​ពាន់នាក់ ចូលចតនៅកំពង់ផែក្រុង​ព្រះ​សីហ​នុ

82

 

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ​ឆ្នាំ២០​១៩នេះ មាននាវាទេសចរណ៍បរទេស​មួ​យគ្រឿ​ង​ បានដឹកភ្ញៀវទេស​ច​រច​ម្រុះជាតិ​សាស​ន៍ចំ​នួន​១៩៧៧នាក់ បានចូលចតនៅកំពង់ផែនេះក្នុង​ដំ​ណើរ​កម្សាន្ត​ចូលមក​កាន់ប្រ​ទេ​សកម្ពុជា រយៈពេលមួយ​ថ្ងៃ។

នាវាទេសចរណ៍នេះ បានចូលចតនៅកំពង់ផែក្រុ​ងព្រះសី​ហនុ នៅម៉ោងប្រមាណ ៦ព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

នាវាទេសចរណ៍ខា​ង​លើ​នេះ មានកងនាវិកចំនួ​ន​៨​៤៦នាក់ ដោយធ្វើដំណើរចេញ​ពី​ប្រទេ​សវៀ​តណាម ចូលមកកាន់​ប្រ​ទេ​សក​ម្ពុជា។ នាវានេះនឹងចាកចេ​ញ​ពី​កម្ពុជា ឆ្ពោះទៅកាន់ប្រទេស​ថៃ​ ​នៅវេលាម៉ោង៤​ល្ងា​ចថ្ងៃ​ទី១​៣ ខែធ្នូ ឆ្នាំ២០១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង