ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបល្បែងស៊ីសងភ្នាល់បាល់ តាមអនឡាញខុសច្បាប់មួយកន្លែងចាប់បានវត្ថុតាងជាច្រើនតែជនសង្ស័យ២នាក់បានរត់គេចតាមទ្វាក្រោយបាត់

103

ភ្នំពេញ៖ឧបករណ៍អេឡិចត្រូនិកជាច្រើនគ្រឿងរួមនិងម៉ូតូ២គ្រឿងត្រូវបានសមត្ថកិច្ចខណ្ឌទួលគោកសហការជាមួយនឹងអាជ្ញាធរខណ្ឌសង្កាត់ធ្វើការចុះបង្ក្រាបដោយដកហូតបញ្ជូនទៅរក្សាទុកនៅសាលាខណ្ឌនិងអធិការនគរបាលខណ្ឌទួលគោកខណៈដែរទីតាំងខាងលើបានបើកល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញខុសច្បាប់។

  ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩វេលាម៉ោង១០និង៣០នាទីនៅចំណុចផ្ទះលេខ២៤សេផ្លូវលេខ២២៣ក្រុម៤៦ភូមិ១៣សង្កាត់ផ្សារដើមគរខណ្ឌទួលគោករាជធានីភ្នំពេញ។

  មន្ត្រីរដ្ឋបាលខណ្ឌទួលគោកបានឱ្យដឹងថានៅមុនពេលកើតហេតុសមត្ថកិច្ចប៉ូលីសនិងអាជ្ញាធរបានទទួលព័ត៌មានថាទីតាំងខាងលើបានលួចលាក់បើកល្បែងភ្នាល់បាល់តាមអនឡាញទើបសមត្ថកិច្ចប៉ូលិសនិងអាជ្ញាធរដែនដីសហការគ្នាចុះបង្ក្រាបតែម្តងដោយពេលចុះប្រតិបត្តិការនោះក្រុមប្រតិបត្តិការបានឃើញបុគ្គលិក២នាក់ស្រីម្នាក់ប្រុសម្នាក់អាយុប្រមាណ២០ឆ្នាំបានរត់គេចខ្លួនតាមទ្វាក្រោយបាត់។ក្រោយមកក្រុមការងារក៏បានត្រួតពិនិត្យរកឃើញមានវត្ថុតាងមួយចំនួនក្នុងនោះមានទូរទស្សន៍ចំនួន៣គ្រឿងបម៉ាស៊ីនព្រីន៥គ្រឿងម៉ូនីទ័រចំនួន១៦គ្រឿងស៊ីភីយូចំនួន៨គ្រឿងម៉ាស៊ីនព្រីនឯកសារមួយគ្រឿងឃីបតចំនួន៦និងម៉ៅចំនួន៦ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពមួយគ្រឿងធុងបាស់មួយគ្រឿងទូរសព្ទដៃកូន៥គ្រឿងលុយខ្មែរនិងប្រាក់ដុល្លារមួយចំនួនម៉ូតូចំនួន២គ្រឿង

   ក្រោយបញ្ចប់ការងារនេះក្រុមការងារបានសម្រេចចាប់យកវត្ថុតាងពាក់ព័ន្ធនឹងល្បែងស៊ីសងទៅរក្សាទុកនៅសាលាខណ្ឌទួលគោកជាបណ្ដោះអាសន្ន។ចំណែកម៉ូតូ២គ្រឿងបានបញ្ជូនយកទៅរក្សាទុកនៅអធិការនគរបាខណ្ឌទួលគោក។ដោយឡែកទីតាំងខាងលើត្រូវបានក្រុមប្រតិបត្តិការសម្រេចបិទឃ្លុំបេជាបណ្ដោះអាសន្ន

 

អត្ថបទដែលជាប់ទាក់ទង