ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពូជដំណាំប៊័រ មួយប្រភេទនេះមានទីផ្សារខ្ពស់ ខណៈ មនុស្សទូទៅមិនសូវមានអ្នកចាប់អារម្មណ៍

351

ភ្នំពេញ៖ ដំណាំខ្លះប្រើរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែមិនប្រាកដកថាអាចមានទីផ្សារខ្ពស់នោះទេ ទន្ទឹមគ្នានេះផងដែរគួរដាំដំណាំណា ដែល មានទីផ្សារហើយអាចលក់បាន នៅ ក្នុងតម្លៃខ្ពស់ បើទោះបីជាប្រើរយៈ ពេលយូរបន្តិចក៏ដោយ  ។
ជាក់ស្តែងតាមរយៈការផ្តល់បទ សម្ភាសន៍ជាមួយអ្នកសាព័ត៏មានប្រជា ពលរដ្ឋ លោក រដ្ឋ ឆៃ ដែលជាអ្នកបណ្តុះ នាំចូល និងលក់កូនឈើហូបផ្លែគ្រប់ប្រភេទ នៅខេត្ដ មណ្ឌលគិរី មានប្រសាសន៍ថា ៖នាពេលថ្មីៗនេះដំណាំប័រ គឺកំពុងតែលក់ដាច់ខ្លាំង នេះដោយ សារមានអ្នកកំពុង តែចាប់អារម្មណ៍ដាំនៅ ដំណាំប្រភេទនេះហើយ ។
បុរសវ័យប្រមាណជា ៣០ឆ្នាំរូបនេះបាន បន្តទៀតថា ដំណាំប័រអាចនឹងមានទីផ្សារ ប្រសិនបើគ្មានការ នាំចូលពីប្រទេសណា មួយ ពោលគឺត្រូវបង្កើនការដាំដំណាំប្រភេទនេះអោយកាន់តែច្រើនឡើងថែមទៀត ក្នុងការផ្គត់ផ្គង់តម្រូវការប្រជាជននៅក្នុងស្រុក ។
ប័រគឺជាដំណាំកសិកម្មមួយប្រភេទនេះ ដែលអ្នក ទាំងអស់គ្នាធ្លាប់តែដឹងថា ភាគ ច្រើនគឺគេដាំដុះនៅតាមខេត្តមួយចំនួន រួមមានខេត្ត មណ្ឌលគីរី រតនគីរីជាដើម នេះដោយសារដីនៅក្នុងតំបន់នោះជាប្រភេទដីក្រហមមានជីវជាតិ ពោលដំណាំប្រភេទនេះវាត្រូវ ការអាកាសធាតុត្រជាក់ ដែលជាហេតុបណ្តាលអោយដំណាំប្រភេទនេះវាអាចនឹងប្រមូលផលបានជាពិ សេស នោះមាននៅទីផ្សារផងដែរ ។
លោកបានបន្ថែមទៀតថា ដំណាំប័រមិនត្រឹមតែដាំបានតែនៅបំបន់ដីក្រហមប៉ុនណ្ណោះទេ ប៉ុន្តែក៏អាចដាំនៅលើដីធម្មតាក៏បាន ហើយវាក៏អាចទទួលបានផលដែរ ប៉ុន្តែអ្វីដែលពុំគួដាំនៅដំណាំប្រភេទនេះគឺស្ថានដី ទឹកលិច ដំណាំប្រភេទនេះវាមិនធន់ជាមួយដីបែបនេះទេ ហើយវាងាយងាប់ទៅវិញបំផុត ។
ម្យ៉ាងវិញទៀតប័រដែលោកកំពុងតែលក់សព្វថ្ងៃនេះមាន ២ ប្រភេទ គឺប្រភេទផ្លែមូល និងប្រភេទផ្លែរបស់វាវែង ប័រទាំងពីរប្រភេទនេះដាំក្នុងរយៈពេល ៣ឆ្នាំគឺអាចទទួលបានផល ហើយសម្រាប់ទីផ្សារបច្ចុប្បន្នអាចលក់បាន ១គីឡូប្រមាណពី ៨ ពាន់រៀល រហូលទៅដល់ ជាង ១ ម៉ឺនអាស្រ័យទៅលើគុណភា ពរបស់វា ។
សូមបញ្ជាក់ថា ៖ ក្នុងប័រមួយដើមលោកលក់ក្នុងតម្លៃប្រមាណជា១២០០០រៀល សម្រាប់តម្លៃលក់រាយ ហើយប្រសិនបើមានអ្នកយកទៅដាំទ្រង់ទ្រាយធំលក់ក្នុងតម្លៃប្រមាណជា៨ ពាន់រៀលហើយ លោកនិងធ្វើការដឹកជញ្ជូន ជូនដោយមិនគិតថ្លៃផងដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង