ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើសម្នាក់ ជិះម៉ូតូឆក់ទូរស័ព្ទដៃ

84

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នគរបាលខណ្ឌ បើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង​ ករណីលួចមាន​ស្ថាន​ទម្ងន់​ទោ​សដោយប្រើហឹង្សា​ (ជិះម៉ូតូឆក់ទូរស័ព្ទដៃ​)​ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់។

នៅថ្ងៃទី១៣ ធ្នូ ២០១៩ វេលាម៉ោង​ ២០ សមត្ថកិច្ចនគរបាលខណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំ​នួ​ន០​១នាក់ ក្នុងចំណោមបក្ខពួក០២​នា​ក់ ពីបទ លួចមានស្ថានទម្ងន់ទោ​ស​ប្រើអំពើ​ហិ​ង្សា ជិះម៉ូតូឆក់ទូរស័ព្ទ​ដៃ នៅចំណុច​ផ្លូវលេខ១០៨ កែងផ្លូវលេខ​១៩ ភូមិ​៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេ​ញ​។

ជនសង្ស័យត្រូវឃាត់​ខ្លួនគឺឈ្មោះ ឈិត សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរមិន​ពិ​តប្រា​កដ​ មានទីលំនៅផ្ទះលេខ១១ផ្លូវ​លេ​ខ៩​០៧ ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ ខណ្ឌឬ​ស្សី​កែវ រាជធានីភ្នំពេញ។ វត្ថុតា​ងចាប់​យក​បាន​មាន​ ម៉ូតូចំនួន០​១គ្រឿ​ង ម៉ាកC1​2​5ពណ៌ខ្មៅ ​ពាក់ផ្លាកលេខ ភ្នំពេញ 1FB 5490 ជារបស់ជនសង្ស័យជិះធ្វើស​ក​ម្មភា​ព​។

ចំណែកជនរងគ្រោះ ឈ្មោះ​ ស៊ឺម ទ្រី ភេទ​ប្រុស​ អាយុ​៤៣ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរបើករថយន្តតា​ក់​ស៊ី មានទីលំនៅ​ផ្ទះលេខ​១៤Eo ផ្លូ​វលេខ៤២៨ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

ចំពោះមុខកម្លាំងជំនាញ​ខណ្ឌ និងប៉ុស្តិ៍ កំពុងប្រើប្រាស់វិធា​នកា​រជំនាញ សួរចំលើយរកប​ក្ខពួ​ក និងសកម្មភាព ដែលបានប្រព្រឹត្តកន្លង​ម​ក ព្រមទាំងកសាងសំណុំរឿង​ អនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង