ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រួតពិនិត្យផែនការ ការពារ ក្នុងឱកាសបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត

95

កំពត៖ រដ្ឋបាលខេត្តកំពត បានឲ្យដឹងថា នាព្រឹកថ្ងៃសៅរិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ ដំណើរជាអធិបតីដ៍ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នាឱកាសបុណ្យសមុទ្រ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត នឹងចាប់ដំណើរការប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូឆ្នាំ ២០១៩ ក្នុងរយៈពេល ៣ ថ្ងៃនេះ គឺនឹងយកថ្ងៃទី២១ បើកអង្គពិធីជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។

នេះបើតាមប្រសាសន៍លោកប្រធានអង្គប្រជុំ ក៏បានឱ្យដឹង​ដែរថា​ ការត្រៀមលក្ខណៈរៀបចំ ពិធីបើកនូវព្រឹត្តិការណ៍ បុណ្យសមុទ្ររហូតមកដល់ពេលនេះ សង្កេតឃើញថា ទីតាំងកន្លែង នៃការរៀបចំពិធី មានលក្ខណៈប្រសើរ ប៉ុន្តែនៅសល់តែការជួបប្រជុំគ្នាម្តងទៀត ដើម្បីពិភាក្សាលម្អិត ពីផែនការរួមឆ្ពោះទៅកាន់ ព្រឹត្តិការណ៍បុណ្យសមុទ្រតែប៉ុណ្ណោះ ពិសេសការត្រៀមលក្ខណៈដើម្បីស្វាគមន៍ និងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ក៏ដូចជា ថ្នាក់ដឹកនាំជាតិ អន្តរជាតិមកកម្សាន្ត ក្នុងព្រឹត្តិការណ៍ នៃពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ឲ្យបានល្អនិងទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង