ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនស័ង្សយជាជនជាតិចិនចំនួន២នាក់និងជនជាតិខ្មែរម្នាក់ពីបទជួញដូរអាវុធនិងចាប់ជម្រិតដោយដកហូតបានកាំភ្លើងAK47 មួយដើមរួមជាមួយថ្នាំញៀនមួយចំនួនទៀត

222

ភ្នំពេញ៖កម្លាំងនគរបាលការិយាលយ័ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសហការជាមួយកម្លាំងការិយាលយ័ព្រហ្មទណ្ឌ័និងសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលផ្លូវច្បាប់ពីតុលាការផងនោះបានចុះទៅចាប់ខ្លួនជនស័ង្សយជាជនជាតិចិនចំនួន២នាក់និងជនជាតិខ្មែរម្នាក់ពីបទជួញដូរអាវុធនិងចាប់ជម្រិតដោយដកហូតបានកាំភ្លើងAK47 មួយដើមរួមជាមួយថ្នាំញៀនមួយចំនួនទៀតកាលពីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩នៅចំណុចហាងសាច់អាំង« ស៊ាវលីងហាវ» ផ្ទះលេខ16C ផ្លូវ109K ភូមិក្បាលដំរីទី២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបើតាមនគរបាលបញ្ជាក់ថាជនសង្សយ័ជាក្រុមជួញដូរអាវុធនិងចាប់ជម្រិតនៅក្នុងខេត្ត

ព្រះសីហនុបន្ទាប់ពីបក្សពួក២នាក់ទៀតត្រូវចាប់ខ្លួនរួចមកហើយនៅក្នុងខេត្តព្រះសីហនុនោះសរុបចំនួន៥នាក់។

ជនសង្ស័យរួមមាន៖

ទី១,ឈ្មោះWang Qiao Ling ភេទស្រីជនជាតិចិន

ទី២,ឈ្មោះWang Hai Tao ភេទប្រុសជនជាតិចិនចំណែកទី៣ជាបុរសជនជាតិខ្មែរ(កំពុងសាកសួរសាវតា) ដែលពួកនេះគឺជាឧក្រិដ្ឋជនជួញដូរអាវុធនិងចាប់ជម្រិតថែមទៀតផង។

វត្ថុតាងដកហូតបានរួមមាន៖កាំភ្លើងAK-47 ចំនួន១ដើម,ក្បាលគ្រាប់កាំភ្លើងម៉ាកវ៉ាំងដឺឡុង១គ្រាប់,ម៉ាស៊ីនឆូតកាតATM ចំនួន៥គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង,ម៉ាស៊ីនវេលុយចំនួន៣គ្រឿង,កាតធនាគារចំនួន៤សន្លឹក,ជញ្ជីងថ្លឹងសារធាតុញៀនចំនួន២គ្រឿង,ម្សៅក្រាមសថ្លា១ដុំប៉ុនកូនដៃ(សង្ស័យជាសារធាតុញៀន)ម្សៅក្រាមសថ្លា១កញ្ចប់,ថ្នាំគ្រាប់WY ២គ្រាប់(សង្ស័យជាសារធាតុញៀន),ថ្នាំគ្រាប់សំបកពណ៍ក្រហម៨គ្រាប់(សង្ស័យជាសារធាតុញៀន),ថ្នាំប្រភេទទឹកចំនួន៣ដប(សង្ស័យជាសារធាតុញៀន) ថង់សម្រាប់វិចខ្ចប់គ្រឿងញៀននិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនព្រមទាំងម៉ាស៊ីនផ្ទុកទិន្នយ័កាមេរ៉ាសុវត្តិភាព១គ្រឿងនិងរថយន្តមួយគ្រឿងម៉ាកឡិចសុីសRX300ពណ៍សពាក់ស្លាកលេខភ្នំពេញ2AP-8243

ជនសង្ស័យទាំង៣នាក់ខាងលើរួមនិងវត្ថុតាងត្រូវបាននគរបាលនាំទៅកាន់ការិយាល័ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសាកសួរបន្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុចាត់ការតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង