ប្រធានផ្សារបឹងកេងកងពង្រឹងការងារ សន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាព
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩នេះលោកឯក និមល ប្រធានគណៈកម្មការគ្រប់គ្រងផ្សារបឹងកេងកងខណ្ឌបឹងកេងកងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់និងពង្រឹងការងារសន្តិសុខនៅតាមគោលដៅ ច្រកចេញចូលផ្សារនិងល្បាតចល័តការពារសុវត្ថិភាពដើម្បីរក្សាភាពកក់ក្តៅជូនដល់បងប្អូនអាជីវករនិងអតិថិជនផ្សារបឹងកេងកងពេលពួកគាត់មករកទិញទំនិញគ្រប់មុខនៅផ្សារនិងពិសាអាហារពេលព្រឹកផងដែរពិសេសនាថ្ងៃចុងសប្ដាហ៍។
លោកឯក និមល ប្រធានផ្សារបឹងកេងកងបានអោយដឹងថា សំរាប់ថ្ងៃចុងសប្ដាហ៍នេះគួបផ្សំចុងឆ្នាំ២០១៩នេះគឺ អាជីវករបើកតូបឬស្តង់លក់ដូរ ទំនិញជាធម្មតាដូចសព្វដងអ៊ីចឹងនិងអតិថិជនគាត់ចេញចូលផ្សារបឹងកេងកងមានចំនួនច្រើនជាងសព្វដងព្រោះអីជាថ្ងៃចុងសប្ដាហ៍ហើយចំពោះ ការងារសន្តិសុខ-សុវត្ថិភាព សណ្ដាប់ធ្នាប់គឺខាងគណះកម្មការផ្សារបឹងកេងកងបានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ នៅតាមច្រកចេញចូលនិមួយៗដោយល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃ និងវេនយប់ ។ ដោយបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ៕
