ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទុស្សេ​ឆេះបន្ទប់ Server ក្រុមហ៊ុន​ Internet Digi

68

 

ភ្នំពេញ៖ ទុស្សេឆេះបន្ទប់Server ក្រុមហ៊ុន​ Internet Digi លេីស២៤ម៉ោង​ទៅហេីយ ធ្វេីឲ្យបងប្អូន​អតិថិជន​ កំពុងមិនសប្បាយចិត្ត​ ចូលទៅ Share, Comments សួរនាំ​ និងត្អូញត្អែរ​លេីទំព័រហ្វេសប៊ុកក្រុមហ៊ុននេះទុស្សេ​ខ្សែ​ភ្លើង​ឆេះ​បន្ទប់ Server របស់ក្រុម​ហ៊ុន​ Internet​ Digi​ ហុយផ្សែង​ទ្រលោម​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ ប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អគ្គីភ័យ ​ចេញ​អន្តរាគមន៍​ កាល​ពី​រំលង​អធ្រាត្រឈានចូលថ្ងៃទី១៤ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ នៅ​ចំណុច​ក្រុម​ហ៊ុន​ Internet​ Digi​ លេីផ្លូវ​១៦៣​ សង្កាត់​អូឡាំពិក​ ខណ្ឌ​បឹង​កេង​កង។ ក្រោយពេលកេីតហេតុ​ក្រុមហ៊ុន Internet Digi កាត់ផ្តាច់សេវាអ៊ីនធើណិត និងក្រុមបច្ចេកទេសកំពុង ព្យាយាមខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីដំណើរការប្រព័ន្ធឲ្យបានដំណើរការជាធម្មតាវិញ នៅក្នុងរយៈពេល២៤ម៉ោង៕

អត្ថបទដែលជាប់ទាក់ទង