ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដែនសមុទ្រទិសខេត្តកោះកុងអ្នកធំផ្កាយ២គឺលោកទុនដៀតថាការបោះបង្គោលក្នុងដែនទឹកសមុទ្រគឺដើម្បីដាក់សំណាញ់រាំងសំរាម

60

កោះកុង៖លោកពេជ្រស្រស់ប្រធានគណបក្សយុវជនកម្ពុជានៅថ្ងៃទី១៥ធ្នូ២០១៩បានសរសេរសារលើហ្វេសប៊ុកថាអំណាចផ្កាយ០២គឺពិតជាធំជាងអំណាចព្រះច័ន្ទទៅទៀតធំហួស

លោកថាដែនសមុទ្រទិសខេត្តកោះកុងអ្នកធំផ្កាយគឺលោកទុនដៀតថាការបោះបង្គោលក្នុងដែនទឹកសមុទ្រគឺដើម្បីដាក់សំណាញ់រាំងសំរាម។តើរាំងសំរាមឬវាតទីយកដែនសមុទ្រ?

លោកបន្តថាក្រោយពីខ្ញុំបានចុះទៅសិក្សាដល់ទី

តាំងផ្ទាល់គឺខ្ញុំបានមើលឃើញថាផ្កាយ២ទុនដៀតពិតជាបានចាក់ដីទន្រ្ទានយកដែនសមុទ្រពិតមែនដោយបុគ្គលទុនដៀតនេះបានបោះបង្គោលធ្វើជាតម្រុយក្នុងការ

ចាក់ដីវាតទីយកដែនសមុទ្រមានទំហំតាមតម្រុយជាក់ស្តែងគឺជិត២ហិកតាចូលក្នុងដែនសមុទ្រ..

បើយោងតាមព័ត៌មានផ្លូវការមួយពីលោកចៅសង្កាត់រងគឺថាលោកផ្កាយ២ទុនដៀតបានធ្វើសហគ្រាសនៅលើដីរដ្ឋថែមទៀតផងដោយដីធ្វើអាជីវកម្មសហគ្រាសរបស់បុគ្គលនេះគឺមានអនុក្រឹត្យលេខ៨០កំណត់ជាដីរបស់រដ្ឋដោយមិនទាន់កាត់ចេញទៅជាដីកម្មសិទ្ធិរបស់ឯកជននោះទេ។

អំពើរបស់ផ្កាយ២ទុនដៀតនេះគឺជាអំពើលួចដីរដ្ឋនិងកេងប្រវញ្ច័ទ្រព្យសម្បត្តិរដ្ឋដែលជាទោសក្បត់ជាតិនេះបើយោងតាមច្បាប់កម្ពុជានៃយើងបានចែងនៅក្នុងបទល្មើសក្បត់ជាតិដូច្នេះរដ្ឋាភិបាលគឺត្រូវតែបើកការស៊ើបអង្កេតលើបុគ្គលនេះ(ទុនដៀត)  ដើម្បីដាក់ទោសលើបុគ្គលណាដែលរំលោភយកដីរដ្ឋក្នុងគោលបំណងគោរពនីតិរដ្ឋនៃ

ប្រទេសកម្ពុជាយើងនិងការពារទ្រព្យសម្បត្តិជាតិយើងផងដែរ។

ចំពោះករណីនេះគឺខ្ញុំនឹងបន្តការស្រាវជ្រាវបន្ថែមទៀតដើម្បីជំរុញរដ្ឋាភិបាលអនុវត្តន៍ច្បាប់ឲ្យបានតឹងរ៉ឹងលើបុគ្គលមានអំណាច

អត្ថបទដែលជាប់ទាក់ទង