ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនជនសង្ស័យម្នាក់ មុខសញ្ញាលួចម៉ូតូ

63

 

ភ្នំពេញ៖ ករណី ប៉ុនប៉ងលួចម៉ូតូ នគរ​បាលខណ្ឌច្បារអំពៅ បានចាប់ខ្លួនបុរសម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥១ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី០៤-០១-២០២០ ម៉ោង០២និង០៣នាទី រំលងអធ្រាត្រ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះលី ងា ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍និរោធធ្វើការល្បាតក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ០២នាក់ ឈ្មោះលីងា និងឈ្មោះប្រុស ជិះម៉ូតូម៉ាកMSX ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1W 3491 ក៏ឃាត់ត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះប្រុស រត់គេចខ្លួនបាត់ ។ សមត្ថកិច្ច ក៏ឃាត់ឈ្មោះលី ងា បានម្នាក់ ឆែកឆេររកឃើញដែកចុងស្រួច កែច្នៃសម្រាប់កាច់កម៉ូតូចំនួន០២ និងកូនសោលេខ ៨ចំនួន០១ ក៏ធ្វើការឃាត់ខ្លួន ជនសង្ស័យឈ្មោះលី ងា រួមនិងវត្ថុតាង បញ្ជូនមកអធិការ ដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
នគរបាលខណ្ឌ បានបញ្ជាក់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង