ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ​បឹង​កេងកង​ ដឹកនាំ​កម្លាំង ​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ​និង​ប្រមូល​សំរាម ​តាម​ដង​មហាវិថី​ម៉ៅ​សេទុង​

57

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​២០២០​នេះ​ដែលជា​ថ្ងៃ​ចុង​សប្ដាហ៍​លោក ធឹ​ម សំអាន អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង​បាន​ដឹកនាំ​កម្លាំង មន្ត្រី​សាលាខណ្ឌ និង​កម្លាំង​សណ្តាប់ធ្នាប់​ប្រជា​ការពារ ខណ្ឌ​បាន​ចុះ​ធ្វេ​ី​សណ្តាប់ធ្នាប់ និង​ធ្វើ​អនាម័យ​បរិស្ថាន នៅតាម​ដង​មហាវិថី​ម៉ៅ​សេទុង​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​កែង​និង​មហាវិថី​ព្រះមុនីវង្ស​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​និង​សង្កាត់​បឹង​កេងកង​ទី​២ សង្កាត់​បឹង​កេងកង​ទី​៣​ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​ដោយ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​អោយមាន​រៀប​រៀបរយ​និង​ប្រមូល​សំរាម​ដាក់​រថយន្ត​ដឹក​សំរាម​យកទៅ​ចាក់ចោល​នៅ​គំនរ​សំរាម​នៅឯ​ជាយក្រុង​។​
លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង ក៍បាន​មានមតិ​ដោយ​លេ​ី​ក​ទឹកចិត្ត​ក៏ដូចជា​សំណូមពរ​ដល់​បងប្អូន​ប្រជាជន​ដែល​រស់​នៅតាម​ខ្នង​ផ្ទះ​និ​មួយៗ​ស្រប​មហាវិថី​ម៉ៅ​សេទុង​ដោយ​សូម​បងប្អូន​ប្រជាជន​មេត្តា​វេច​ខ្ចប់ ទុកដាក់​សំរាម​អោយបាន​ត្រឹមត្រូវ​(​ពិសេស​សំរាម​សើម ងាយ​រលួយ​) និង​ចូលរួម​សម្អាត និង​ធ្វើ​អនាម័យ បរិស្ថាន​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​យើង​និង​ទីក្រុង​ភ្នំពេញ​យើង​អោយ​កាន់តែ​ស្អាត​ល្អប្រសើរ​ថែម​មួយ​កំ​រឹត​ទៀតហើយ​ខណៈពេល​លោក​ធឹ​ម សំអាន អភិបាលខណ្ឌ​បឹង​កេងកង​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​និង​ធ្វើ​អនាម័យ បរិស្ថាន​នៅតាម​ដង​មហាវិថី​ម៉ៅ​សេទុង​នាឱកាស​នោះគេ​សង្កេតឃើញ​បងប្អូន​ប្រជាជន​រស់នៅ​តាម​ខ្នង​ផ្ទះ​និ​មួយៗ​នោះ​គាត់​ចេញមក​ស្វាគមន៍​ដល់​លោក​អភិបាលខណ្ឌ​បឹង​កេងកង​និង​សហការី​ដោយ​សម្ដែង​នូវ​ទឹកចិត្ត​គោរព​គាំទ្រ​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​នៅពេល​ឃើញ​វត្តមាន​អាជ្ញាធរ​ខណ្ឌ​ដឹកនាំ​កម្លាំង​ចុះមក​រៀបចំ​សណ្ដាប់ធ្នាប់​និង​ធ្វើ​អនាម័យ​ដល់​មុខផ្ទះ​ពួកគាត់​និ​មួយៗ​ដោយ​មិន​គិតពី​ថ្ងៃ​ឈប់សម្រាក​ឡើយ​។​ដូចនេះ​ក្នុងនាម​ពួកយើងខ្ញុំ​ជា​ប្រជាជន​ទូទៅ​រស់នៅ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​សូម​គាំទ្រ​លើ​ការងារ​សង្គម​នេះ​ដោយ​ធ្វើអោយ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​នៃ​រាជធានី​ភ្នំពេញ​ប្រែ​មុខមាត់​ថ្មី​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​ធឹ​ម សំអាន ជា​អភិបាលខណ្ឌ​បឹង​កេងកង ធ្វើអោយ​ខណ្ឌ​បឹង​កេងកង​មាន​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អប្រសើរ​គួរអោយ​ចង់​រស់នៅ​៕​

អត្ថបទដែលជាប់ទាក់ទង