ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អរគុណសន្តិភាព ធ្វើឲ្យវិស័យឯកជនបានចូល រួមចំណែកជាមួយរដ្ឋភិបាលក្នុងការអភិវឌ្ឍ មូលដ្ឋាន

66

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធី បើកការដ្ឋានសម្ពោធផ្លូវបេតុងប្រវែង ១.១១០ម ចំណាយថវិកាអស់ ១២៥.៧៩០ដុល្លារ (មួយរយម្ភៃប្រាំពាន់ប្រាំពីររយកៅសិបដុល្លារ) តភ្ជាប់ពីវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ទៅដល់វត្តល្ងើនស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។
លោកស្រីក៏បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ។
លោកស្រីក៏បាន អរគុណសន្តិភាព មានសន្តិភាពជាឱកាសពេជ្រដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍ដូចដែលយើងឃើញផ្ទាល់ភ្នែកនៅខេត្តស្វាយរៀង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំង ក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាមគ្គុទ្ទេ សក៍ដ៏ឆ្នើម ។

លោកស្រីបានបញ្ជាក់ថា៖ ខ្ញុំសង្ឃឹមថា ផ្លូវថ្មីនេះនឹងលើកស្ទួយមុខមាត់ស្រុកស្វាយជ្រំ ដែលជាបេះដូងនៃខេត្តស្វាយរៀង ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណវិស័យឯកជនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តស្វាយរៀងនាពេលនេះ ដែលមានលោកជំទាវឧកញ៉ា យូ លឹម និងលោកឧកញ៉ា សួង ធឿន និងសប្បុរជនជាច្រើននាក់ទៀតរួមគ្នាកសាងផ្លូវមួយខ្សែរនេះ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង