សម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ, រកឃើញចំនួន៤៨នាក់ ក្នុងនោះ២៥នាក់ស្លាប់
កែប៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ចំនួន ២ម៉ឺនដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ជូនរងគ្រោះក្នុងឧបទ្ទវហេតុ បាក់រលំអគារកម្ពស់៦ជាន់ នៅខេត្តកែប។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុកព្រះបរមរាជវាំង។
សូមជម្រាបថា គិតរហូតដល់ម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះ ដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប សរុបចំនួន៤៨នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២៥នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត២៣នាក់៕