ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចែកជូនអំណោយដល់ ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារស្ថិតក្នុងភូមិបាក់ទូក

99

ភ្នំពេញ៖លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅថ្ងៃទីខែមករាឆ្នាំ២០២០បានអញ្ជើញចែកជូនអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យចំនួន១៧៥គ្រួសារស្ថិតក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ខណ្ឌឫស្សីកែវយប់ថ្ងៃទី៥ខែមករាឆ្នាំ២០២០។

អំណោយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ក្នុងមួយគ្រួសារទទួលបាន៖

តង់កៅស៊ូចំនួន(ទំហំ៤មx៦ម)

អង្ករចំនួន៣០គីឡូក្រាម

មីជាតិចំនួន១កេសតូច

ទឹកបរិសុទ្ធចំនួន១កេស

ទឹកត្រីចំនួន១យូរ(៦ដប)

ទឹកស៊ីអឺវចំនួន១យួរ

(៦ដប)

ទឹកក្រូចចំនួន១យូរ(៤កំប៉ុង)

ស្ករសចំនួនគីឡូក្រាម

ទឹកដោះគោចំនួន២កំប៉ុង

១០តែចំនួនកញ្ចប់

១១ថវិកាចំនួន៥០.០០០

សូមបញ្ជាក់ថាលំនៅដ្ឋានប្រជាពលរដ្ឋនៅអមតាមផ្លូវរថភ្លើងត្រូវភ្លើងឆេះអស់១៥ខ្នងកាលពីវេលាម៉ោង១២និង៣នាទីរំលងអធ្រាត្រចូលថ្ងៃទីខែមករាឆ្នាំ២០២០នៅតាមផ្លូវរថភ្លើងភូមិបាក់ទូកសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ

លំនៅដ្ឋានពលរដ្ឋនៅអមតាមផ្លូវដែកខាលើសុទ្ធតែផ្ទះឈើប្រក់ស័ង្កសីគ្មានសណ្តាប់ធ្នាប់ណៈដែលទទួលរងគ្គិភ័យឆាបឆេះរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿចេញទៅអន្តរគមន៍ក៏ប៉ុន្តែផ្លូវតូចចង្អែតរថយន្តចូលមិរួចភ្លើងឆេះខ្លាំងសន្ធោសន្ធៅអស់រយៈពេលច្រើនម៉ោឆេះអស់១៥១ខ្នង​ ​ទាំងស្រុ

សមត្ថកិច្ចបានឲ្យដឹងថាពាក់ព័ន្ធហេតុការណ៍គ្រោះអគ្គិភ័យនេះមិនមានមនុស្សរងរបួសនោះទេដោយរងការខូចខាតសម្ភារមួយចំនួនធំនិងផ្ទះប្រជាពរដ្ឋ១​​ខ្នងត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចន្តអគ្គិសនី​​ ចំណែករថយន្តពន្លត់អគ្គិភ័យមកចំនួន៤គ្រឿនិងប្រើប្រាស់អស់ទឹក៤១ឡានអគ្គិភ័យក៏រលត់ទៅវិញទាំងស្រុនៅម៉ោង៣និង១០យប់៕ដោយ៖បញ្ញាស័ក្តិ

 

អត្ថបទដែលជាប់ទាក់ទង