ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញអំពាវនាវឲ្យ ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ

205

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យ។
ការអំពាវនាវបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង កាលពីល្ងាចថ្ងៃទី០៦ខែមករាឆ្នាំ២០២០ ខណៈដែលលោក អញ្ជើញ ចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួន១៧៥ គ្រួសារនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា គ្រោះអគ្គីភ័យ គឺជាគ្រោះមហន្តរាយដ៏ធំមួយដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបង្ការទុកជាមុន ដើម្បីកុំអោយហេតុការណ៍នេះកើតឡើង។ លោកបញ្ជាក់បន្ថែមថា អ្នកដែលបង្កបង្កើតឲ្យមានអគ្គីភ័យ បើតាមផ្លូវច្បាប់ត្រូវមានទោសទណ្ឌថែមទៀត ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែយល់ដឹងពីបញ្ហានេះ ដោយត្រូវប្រុងប្រយ័ត្នខ្ពស់និងបង្ការទប់ស្កាត់ឲ្យបានចំពោះគ្រោះអាក្រក់ដែលផ្ដើមឡើងពីអគ្គិភ័យនេះ។
លោកឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា
សម្ដេចកត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ក្រោយពីទទួលបាននូវព័ត៌មានដ៏អាក្រក់ខាងលើនេះ បានណែនាំជាបន្ទាន់មកសាខាកាកបាទក្រហមរាជធានីភ្នំពេញ ដើម្បីនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋភ្លាមៗ គឺចែកឲ្យបានមុនពេលថ្ងៃលិចនាថ្ងៃទី០៦ខែមករានេះ។ នៅពេលទទួលបាន ការណែនាំនេះភ្លាមសាខាកាកបាទក្រហមរាជធានីភ្នំពេញ ក៏បានចុះមកសួរសុខទុក្ខនិងផ្តល់អំណោយជូនប្រជាពលរដ្ឋទាំង១៧៥គ្រួសារភ្លាមៗតែម្ដង។ បន្ថែមពីលើនេះទៀតលោកឃួង ស្រេងក៏បានស្នើដល់អាជ្ញាធរខណ្ឌសង្កាត់ត្រូវបន្តមើលការថែទាំប្រជាពលរដ្ឋរងគ្រោះទាំងនេះបើពួកគាត់មានបញ្ហាអ្វីត្រូវតែចុះមកជួយគាត់ភ្លាម។
ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យទាំង ១៧៥ គ្រួសារនេះ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន ១- តង់កៅស៊ូ ចំនួន ១ (ទំហំ ៤មx៦ម) ។២- អង្ករ ចំនួន ៣០គីឡូក្រាម។ ៣- មីជាតិ ចំនួន ១កេសតូច ។ ៥- ទឹកបរិសុទ្ធ ចំនួន ១កេស។ ៥- ទឹកត្រី ចំនួន ១យូរ(៦ដប) ។ ៦- ទឹកស៊ីអីវ ចំនួន ១យូរ
(៦ដប) ។ ៧- ទឹកក្រច ចំនួន ១យួរ (៤កំប៉ុង)។៨- ស្ករស ចំនួន ១ គីឡូក្រាម។ ៩- ទឹកដោះគោ ចំនួន ២ កំប៉ុង។
១០- តែ ចំនួន ៥ កញ្ចប់ ន៨ង១១- ថវិកាចំនួន ៥០.០០០៛។
គួររំលឹកថា កាលពីវេលាម៉ោង១ រំលងអាធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានអគ្គីភ័យមួយបានកើតឡើងដោយបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នងផ្ទះស្មើនិង១៧៥គ្រួសារ (មានបន្ទប់ជួលច្រើន) តែគ្រោះ អគ្គីភ័យនេះមិន បណ្តាលអោយមានមនុស្សរងរបួសឬស្លាប់
នោះទេ ពោលគឺបានទទួលរងការខូចខាតទ្រព្យសម្បត្តិនិងផ្ទះទាំងស្រុង។ចំពោះ មូលហេតុនៃការឆាបឆេះខាងលេី បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍នេះដែលមានរថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ចំនួន៤១គ្រឿងនិងប្រេីប្រាស់អស់ទឹក៤១ឡាន ។ អគ្គិភ័យនេះផោបានរលត់ទៅវិញទាំងស្រុងនៅ៣និង១០យប់ថ្ងៃដដែល ៕

 

អត្ថបទដែលជាប់ទាក់ទង