ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសុខាភិបាលរាជធានី ក្នុងឆ្នាំ២០១៩ នេះបានបាញ់ ថ្នាំកំចាត់ជំរកមូសខ្លា បាន១៩៩លើកនិងដាក់ថ្នាំអាបែតនៅតាមពាងទឹក អាងស្តុបទឹកបានជាង១៣ម៉ឺនខ្នងផ្ទះ

511

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅក្នុង ១ឆ្នាំ២០១៩នេះបានធ្វើសកម្មភាពបាញ់ថ្នាំកំចាត់ជំរកមូសខ្លា បាន១៩៩លើក និងបានដាក់ថ្នាំអាបែតនៅតាមពាងទឹក អាងស្តុបទឹកបានជាង១៣ម៉ឺនខ្នងផ្ទះ ដើម្បីការពារជម្ងឺគ្រុនឈាមជូនប្រជាពលរដ្ឋ។ 
  លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុង១ឆ្នាំ២០១៩នេះ មន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំមូស រុយ បានចំនួន ១៤ខណ្ឌ ៩២សង្កាត់ ៣២៧ភូមិ ប្រើប្រាស់រថយន្តចល័តដោយ មានបំពាក់រូបមូសខ្លានិងឧបករណ៍បំពងសំឡើងដើម្បីចាក់សារអប់រំដល់ប្រជាពលរដ្ឋនៅតាមភូមិ/សង្កាត់ អំពីអនាម័យលំនៅដ្ឋាន ការកំចាត់ជំរកមូសខ្លា និងវិធានការការពារជំងឺគ្រុនឈាម។ បាញ់ថ្នាំ១៩៩លើកដោយប្រើប្រាស់ថ្នាំសម្លាប់មូសចំនួន៦៤៧លីត្រ ប្រេងម៉ាស៊ូតចំនួន៨២៨០លីត្រនិងប្រេងសាំងចំនួន១៩១៥លីត្រ។ បានចុះដាក់ថ្នាំអាបែតនៅតាមពាងទឹកនិងអាងស្តុបទឹកតាមផ្ទះប្រជាពលរដ្ឋបានចំនួន៥២៥ភូមិ ដែលមានចំនួន១៣៨.១៩ ៩ខ្នងផ្ទះ និងមានពាង ឬអាងស្តុកទឹក ចំនួន ២៥១,០៩៨ ដោយប្រើប្រាស់អាបែតអស់ចំនួន១១៥០០គីឡូក្រាម។
   លោកបន្តថា ក្រៅពីការងារខាងលើ មន្ទីរក៏បានចុះត្រួតពិនិត្យអនាម័យចំណីអាហារ តាមអាហារដ្ឋាន/ភោជនីយដ្ឋាន បានចំនួន ១.១១៨កន្លែង។បានចុះត្រួតពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺបន្ទប់ថែទាំជំង_បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះចំនួន៥៣៩កន្លែង និងបានអប់រំម្ចាស់សេវា ឱ្យចេញវេជ្ជបញ្ហាបានត្រឹមត្រូវ។យើងបានអញ្ជើញម្ចាស់គ្លីនិកឯកជន និងតំណាង ចំនួន ៦៥កន្លែង មកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម។
    បន្ថែមពីលើនេះមន្ទីរសុខាភិបាលក៏បានដឹកជនរងគ្រោះតាមផ្លូវសាធារណៈបានចំនួន ១.១៨៦ករណី និងបានបញ្ជូនជនរងគ្រោះពីសហគមន៍ទៅមន្ទីរពេទ្យបង្អែកដោយរថយន្តគិលានសង្គ្រោះ បានចំនួន ៦៥៧លើក។ បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរទៅមន្ទីរពេទ្យបង្អែករាជធានី និងមន្ទីរពេទ្យថ្នាក់ជាតិតាមរថយន្តគិលានសង្គ្រោះចំនួន ១.៥១៣ករណី, បានចុះធ្វើគិលានសង្គ្រោះ និងប្រចាំការរថយន្តសង្គ្រោះ ចំនួន ៩២៧លើកនិងបាន ដឹកសពជនអនាថា ចំនួន ៩៣នាក់៕
អត្ថបទដែលជាប់ទាក់ទង