ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាញ់បុរសម្នាក់ចំសៀតផ្កាស្លាប់ នៅភោជនីយដ្ឋានហេបភីណេស ស៊ុប​ និងខារ៉ាអូខេគ្រួសារ​

515

ភ្នំពេញ៖
បុរសម្នាក់ ត្រូវជនដៃដល់បាញ់សម្លាប់​ នៅវេលាម៉ោងជាង៤​ ទៀបភ្លឺថ្ងៃទី៩ មករានេះ។ មុនពេលកើតហេតុ​ ជនរងគ្រោះ​ និងបុរសម្នាក់ បានជិះឡានទៅជាមួួយគ្នា​ លុះពេលដើរចូលហាង​ និងអង្គុយលើតុ​ ស្រាប់តែមានក្រុមជនឃាតករ ២នាក់ទៀត ជិះម៉ូតូ១គ្រឿង​ ចូលទៅបាញ់ចំសៀតផ្កាស្លាប់តែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ក្រុមជនដៃដល់បាញ់បោះកាំភ្លើងចោលនៅក្នុងហាងកន្លែងកើតហេតុនោះ ហើយនាំគ្នាជិះម៉ូតូគេចចេញរួមជាមួយនឹងបុរសម្នាក់ទៀតដែលមកជាមួយជនរងគ្រោះ។

ទីតាំងកើតហេតុ​ ស្ថិតនៅភោជនីយដ្ឋានហេបភីណេស​ ស៊ុប​ និងខារ៉ាអូខេគ្រួសារ​ ក្នុងសង្កាត់បឹងរាំង​ ខណ្ឌដូនពេញ។

ជនរងគ្រោះ ឈ្មោះ ខូ មិនា អាយុ ២៦ឆ្នាំ ស្នាក់នៅជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ករណីនេះសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ អំពីមូលហេតុដែលឡើយកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ និងស៊ើបអង្កេត រកជនឃាតករ ហើយក៏មានការចម្ងល់សង្ស័យ ពីព្រោះថាបុរសម្នាក់ដែលជិះរថយន្តមកជាមួយជនរងគ្រោះនោះ បានឡើងជិះម៉ូតូទៅជាមួយក្រុមជនដៃដល់ បន្ទាប់ពីធ្វើសកម្មភាពហើយ ដែលមហាជនដាក់ការសង្ស័យថា្ត ករណីបាញ់សម្លាប់នេះ គឺមិត្តភក្កិសម្លាប់មិតភក្កិ៕

អត្ថបទដែលជាប់ទាក់ទង