ក្មេងទំនើងមួយក្រុមខឹងរកគូរទំនាស់មិនឃើញ ក៏វាយអ្នកផ្សេង ត្រូវសមត្ថកិច្ចឃាត់បាន១០នាក់
ភ្នំពេញ ៖ ក្រោយពីទទួលបណ្ដឹងរបស់ជនរងគ្រោះ ថាមានក្រុមក្មេងទំនើងមកវាយខ្លួនដោយមិនដឹងមូលហេតុ ភ្លាមនោះលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងបើកការស្រាវជ្រាវ ឈានទៅឃាត់បានក្មេងទំនើង ចំនួន១០នាក់ ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា បើតាមបណ្តឹងរបស់ជនរងគ្រោះ ថាមុនកើតហេតុ មានជនសង្ស័យចំនួន ១០នាក់ ជាក្មេងទំនើងដែលប្រើហិង្សា ជនរងគ្រោះដែលកំពុងឈប់ម៉ូតូទិញទឹកសុទ្ធ តាមចិញ្ចើមផ្លូវ ដោយមូលហេតុជនសង្ស័យក្មេងទំនើងខឹងរកបក្សពួក ដែលមានជម្លោះជាមួយខ្លួនមិនឃើញ ក៏វ៉ៃជនរងគ្រោះ កាត់សយ កុំអោយខកជើង (នេះចំលើយជនសង្ស័យ) ។ ការឃាត់ខ្លួនជាអំពើហិង្សាដោយចេតនាមានស្ថានលទំងន់ទោស (យកដែកកែឆ្នៃវាយក្បាលជនរងគ្រោះរបួសចំនួន០៤ថ្នេរ)។ កើតហេតុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្លូវ ១០៣ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។
លោកអធិការខណ្ឌឫស្សីកែវបន្តថា ជនរងគ្រោះ ឈ្មោះ ចន សីហា អាយុ១៨ឆ្នាំ របួសក្បាលចំនួន០៤ថ្នេរ។ ចំណែកក្រុម ជនសង្ស័យ ៖ ១.ឈ្មោះ យ៉ិន ដូណារ៉ា, ២.ឈ្មោះ ផាង សុផាហ្សឺឌី, ៣.ឈ្មោះ រឿង ជាសុជាតិ, ៤.ឈ្មោះ ម៉ិល សុធាស៊ីង, ៥.ឈ្មោះ វិចិត្រ បញ្ញា, ៦.ឈ្មោះ ម៉េង ដារ៉ាវិឆ័យ, ៧.ឈ្មោះ ហេង ហ្វីលីប, ៨.ឈ្មោះ ផុន លាងហេង, ៩.ឈ្មោះ វែង ស័ក្កដា និង១០មិនមានឈ្មោះ ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១ ខែកក្ដដា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
