ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នើអោយអាជ្ញាធរធ្វើរបាយការណ៏ឲ្យបានច្បាស់លាស់លើការដោះ ស្រាយសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ​

777
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានស្នើអោយអាជ្ញាធររាជធានីភ្នំពេញបង្ហាញពីស្នាដៃរបស់ខ្លួន ដាក់ក្នុងរបាយការណ៏ឲ្យបានច្បាស់លាស់ លើការដោះស្រាយសំណើរ សំណូមពររបស់ប្រជាពលរដ្ឋ ​ហើយបើដោះមិនបាន សូមបញ្ជាក់ពីមូលហេតុ ថាតើនៅសេសសល់បញ្ហាអី ហើយត្រូវបន្តដោះស្រាយឲ្យបានក្នុងឆ្នាំថ្មី២០២០នេះ ជាពិសេសលើពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ។
   ការស្នើបែបនេះរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩មករានេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។
   សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងកិច្ចប្រជុំនោះ ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធររាជធានីភ្នំពេញលើការបង្រាប និងខំទប់ស្កាត់បញ្ហាគ្រឿងញៀនតាមមូលដ្ឋានសំរេចបានស្នាដៃធំធេង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនៅតែកើតមានតាមសង្កាត់,ខណ្ឌដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ,ការបង្កភាពអនាធិតេយ្យ,បញ្ហាសណ្តាប់ ធ្នាប់តាមដងផ្លូវសាធារណៈ,បញ្ហាចរាចរណ៏និងបញ្ហាគ្រឿងញៀនជាដើម ដែលអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយអោយទទួលបានលទ្ធផលល្អក្នុងឆ្នាំថ្មីនេះ។
   ក្នុងកិច្ចប្រជុំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញសេចក្តីព្រាងរបាយការណ៏ប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលមាន១៨៩ទំព័រដើម្បីដាក់ជូនក្រុមប្រឹក្សាពិភាក្សា និងអនុម័តដែលជាលទ្ធផលនៃការអនុវត្តកាងារគ្រប់ វិស័យរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងរយះពេលមួយឆ្នាំ២០១៩កន្លងមក៕
អត្ថបទដែលជាប់ទាក់ទង