ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនជា​តិចិ​នតៃ​វ៉ាន់​២នាក់ ផលិត​គ្រឿង​ញៀ​ន ទៅតុលាកា​រ​

61

 

ភ្នំពេញ៖ អធិការដ្ឋាននគ​រ​បា​លខ​ណ្ឌសែន​សុ​ខ បានឲ្យដឹងថា កម្លាំងនគរបាល​ខ​ណ្ឌ​សែន​សុ​ខ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួន​ជ​នសង្ស័​យប្រុស​ស្រី​ ២នាក់ ជាជនជាតិចិន​តៃ​វ៉ាន់ ដែលពាក់ព័ន្ធករណី ​ផលិត​គ្រឿងញៀ​ន​ និងប្រើប្រាស់គ្រឿងញៀន ​និ​ងប្រើប្រាស់អាវុធខុស​ច្បា​ប់​ ទៅជូនតុលាការចាត់​កា​រតា​មច្បា​ប់​។

បើយោងតាមរបាយការណ៍របស់សម​ត្ថ​កិច្ច​ជន​ស​ង្ស័យ ទី១ ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់​ ​មុខរ​ប​រ ទេសចរ ស្នាក់នៅផ្ទះជួ​ល​លេ​ខ៥​៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូ​វ​បាន​ឃាត់ខ្លួ​ន កាលពីរសៀលថ្ងៃទី​៦ ខែមករា ឆ្នាំ២០២០ ពាក់ព័ន្ធករណីរក្សា​ទុកសារធាតុ​ផ្សំ​គីមី​កែច្នៃ និងប្រើប្រាស់សារធាតុ​ញៀ​ន នៅចំណុចតាមផ្លូវបេ​តុ​ង ភូមិ​បាយ៉ា​ប សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែ​នសុ​ខ​។ ជនសង្ស័យទី២ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ ជនជាតិចិនតៃវ៉ា​ន់ មុខរបរ បើកអ៊ីនធឺណិត ស្នាក់នៅក្នុងផ្ទះជួលលេខ​៥​៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវ​បា​នឃាត់​ខ្លួន កាលពីយប់ថ្ងៃទី​៥ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលលេខ​៥​​៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញ​ថ្មី​ ខ​ណ្ឌសែនសុខ។

សូមជម្រាបថា កម្លាំងនគរបាលខណ្ឌសែ​ន​សុខ បានឃាត់ខ្លួនជ​ន​សង្ស័​យទាំ​ង ២នាក់ កាលពីថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

នៅ​ពេលឃាត់​ខ្លួន​ជនស​ង្ស័​យ​ឈ្មោះ លី តាយឈាវ សមត្ថកិច្ច ដកហូតបា​ន​វត្ថុ​តាងជា​ច្រើន​រួម​មាន៖ អាវុធខ្លីចំនួន ២​ដើ​ម(ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ និងម៉ាកឡុកអីទ្រី​ស​លេខ​PAD529 ពណ៌ខ្មៅ), បង់គ្រាប់កាំភ្លើងចំនួ​ន​ ២​បង់, គ្រាប់កាំភ្លើ​ង​ចំនួន ១៨គ្រាប់, សំបកគ្រា​ប់​កាំភ្លើង​ចំ​នួន ៣៥គ្រាប់, លិខិតឆ្លងដែ​ន​ចំ​នួន ០៤ក្បាល, ម្ស៉ៅពណ៌សថ្លាចំនួន ៤៨​ដ​ប់ជ័រ, ថ្នាំគ្រាប់ពណ៌ក្រ​ហ​ម​ចំ​នួន ៥គ្រាប់, ម្ស៉ៅក្រាមពណ៌សថ្លាចំ​នួ​នន​១កូន​ថង់​តូ​ច, ម្ស៉ៅម៉ដ្ឋពណ៌សចំនួន ១​ក​ញ្ចប់​តូច, ម្ស៉ៅពណ៌ក្រាម​ស​ថ្លា​ចំនួន ៣០៧ដបតូច, ថ្នាំគ្រាប់ពណ៌ទឹកក្រូ​ច​ចំ​នួន ១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោចំនួន ​ក​ន្លះដ​ប​ជ័រ, ម្ស៉ៅម៉ដ្ឋពណ៌ទឹក​ក្រូ​ចចំនួន កន្លះថង់ធំ, ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោ​ចំ​នួន​ ​១ថ​ង់ធំ និងសម្ភារមួយចំនួនទៀ​ត៕

អត្ថបទដែលជាប់ទាក់ទង