ចោរហារយគាស់ដំបូលផ្ទះ លួចទូរស័ព្ទដៃ អស់៤០គ្រឿងនៅកៀនស្វាយ
កណ្ដាល៖តាមសេចក្ដីរាយការណ៍បានអោយដឹងថាដោយស្ដីពីករណី ៖លួច(កាត់ដំបូលផ្ទះចូលយកទូរសព្ទ័ដៃ)អស់ប្រមាណជា៤០គ្រឿងនាកណ្ដាលអាធ្រាត្រឈានចូលថ្ងៃបុណ្យចូលឆ្នាំចិននេះ។
ករណីនេះបានកើតឡើងកាលពីម៉ោងជាង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ខែមករាឆ្នាំ២០២០នេនៅចំណុចហាងលក់ទូរសព្ទ័យីហោ ធី សំបូរ
ស្ថិតក្នុងភូមិ ព្រែកប៉ុល ឃុំ បន្ទាយដែក ស្រុកកៀនស្វា
យ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ធី សំបូរ ភេទ ប្រុស អាយុ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឃុំ
កើតហេតុ ខាងលើនេះមានមុខរបរ លក់ទូរសព្ទ័ ដៃគ្រប់ប្រព័ន្ធ។
រីឯក្រុមជនជនសង្ស័យក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយនៅមិនស្គាល់អត្តសញ្ញណនៅឡើយនោះទេពោលគឺកំពង់ស្រាវជ្រាវ។
សម្ភារៈបាត់បង់រួមមាន៖
១-ទូរស័ព្ទម៉ាកសាំសុងប្រហែល៤០ គ្រឿង ។
២-ទូរស័ព្ទមួយទឹកប្រហែល០៦គ្រឿង(ម៉ាកសាំសុង)
៣-ទូរសព្ទ័ម៉ាកiPhonប្រហែល២៥គ្រឿង)
៤-ទូរស័ព្ទម៉ាកoppo.ប្រហែ១៩គ្រឿង
៥-ប្រាក់ខ្មែរប្រហែល៦០០០០០រៀល(ហុកសិបមុឺនរៀល)
ចំពោះវត្ថុតាងចាប់យករួមមាន៖
១-អង្រឹង ចំនួន ០៣
២-ស្បែកជើង ០១គូ
៣-អាវដៃវែខ្មៅឆ្នូតចំនួន ០១
៤-ទឹកសុទ្ឋម៉ាក វីតាល់ចំនួន ០២ ដប
៥-មាស់ពាក់មុខពណ៌ខ្មៅចំនួន ០១
ក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថានៅថ្ងៃខែឆ្នាំកើតហេតុខាងលើ នោះប្រពន្ឋជនរងគ្រោះឈ្មោះ ឡេង សំឃឿន ភេទ ស្រី បានក្រោកពីដំណេកទៅរកទឹកផឹក រួចបានលឺសំឡេងចេញពីកន្លែងទូរដាក់ទូរស័ព្ទ ក៏ដើរទៅអើតមើលស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពគាស់ទូរប្រមូលយកសំភារះដូចបានរៀបរាប់ខាងលើនោះ។ភ្លាមនោះប្រពន្ឋជនរងគ្រោះបានស្រែកហៅប្តី(ជនរងគ្រោះ) ថាមានក្រុមចោរចូលផ្ទះពេលនោះជនរងគ្រោះបានស្ទុះ ចេញមកទៅបើទ្វារទី២តែត្រូវជនសង្ស័យយកខ្សែចងទ្វារពីខាងក្រៅជាប់ដោយបើកទ្វារផ្ទះមិនរួចសោះទើប
ជនរងគ្រោះយកកាំបិតអាផ្តាច់ចេញមកក្រៅឃេីញរបស់របររប៉ាត់រប៉ាយ នឹងអង្រឹងចងទំលាក់ពីលើដំបូល ហើយជនរងគ្រោះបានចេញទៅក្រៅផ្ទះឃើញស្បែកជើង០១គូរនឹងអាវដៃវែ ០១ បន្ទាប់មកជនរងគ្រោះបានឡើងដំបូលផ្ទះឃើញទឹកសុទ្ឋម៉ាកវីតាល់ចំនួន០២ដប នឹងម៉ាស់ពណ៌ខ្មៅ ០១ ។
ភ្លាមនោះជនរងគ្រោះបានខលប្តឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក ភ្លាមៗផងដែរតែវាអត់ប្រយោជន៍នោះពោលគឺរបស់ក៏បាត់ចោរក៏រត់រួច៕