មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រះវិហារបាននឹងកំពុង សកម្មភាពការងារថែទាំផ្លូវជាតិ ការពង្រីកផ្លូវនិងការចាក់លូ អក្សU














ភ្នំពេញ៖ ដើម្បីបំរើប្រជាពលរដ្ឋអោយបានល្អពិសេសក្នុងការធ្វើដំណើរនិងការរំដោះទឹកចេញពីការលិចលង់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននឹងកំពុង សកម្មភាពការងារថែទាំផ្លូវជាតិ ការពង្រីកផ្លូវជាមួយនិងការចាក់លូ អក្សUជាដើម។
ក្នុងបណ្ដុំរូបភាពសំខាន់ៗ អំពីបច្ចុប្បន្នភាព និងវឌ្ឍនភាព នៅខេត្តព្រះវិហារ ដែលលោកសំ លាងទ្រីប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានបង្ហាញកាលពីថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០ អោយដឹងថា ក្រុមការងារនៃ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបាននិងកំពុងធ្វើសកម្មភាពការងារថែទាំផ្លូវជាតិលេខ៦២ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ការងារសាងសង់ស្ពានលើកំណាត់ផ្លូវជាតិលេខ៩៥ ស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ការងារពង្រីកផ្លូវកោះកែរ និងការងារចាក់លូអ៊ុយ ផ្លូវក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលអនុវត្តដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ៕