សម្តេចនាយករដ្ឋមន្រ្តី ជូនពរពលរដ្ឋជួបតែលាភសំណាងល្អ ហេងហេង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន
ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងថា នៅថ្ងៃសៅរ៍ ទី២៥ នេះគឺជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំចិន (២៥,២៦,២៧) ដែលតាមធម្មតាគឺបងប្អូន សម្រាកពីការងារជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តសប្បាយនៅតាមខេត្ត តាមតំបន់មណីយដ្ឋាន និងក្រៅប្រទេសជាដើម។
សន្តិភាព បានផ្តល់ឱកាសឲ្យយើងប្រារព្ធពិធីបុណ្យចូលឆ្នាំ និងបុណ្យសាសនាតូចធំ ទៅតាមជំនឿទំនៀមទម្លាប់ប្រពៃណី នៅក្នុងប្រទេសដោយគ្មានការបារម្ភភ័យខ្លាច។
សូមជូនពរបងប្អូនបានសប្បាយរីករាយ និងជួបតែលាភសំណាងល្អហេងហេង នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ២០២០៕