ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យើងចូលរួមទប់ស្កាត់ជំងឺ ផ្លូវដង្ហើមកូរ៉ូណា(Corona)

98

ភ្នំពេញ៖សម្តេចតេជោហ៊ុនសែនបានថ្លែងថាទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិនសូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថាកូរ៉ូណា(Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិនហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជាអាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, តៃវ៉ាន់, ថៃ, វៀតណាមនិងម៉ាឡេហ្សី។

អាការៈរោគគឺមានផ្តាសាយហៀរសំបោរក្អកឈឺក្បាលក្តៅខ្លួនខុសប្លែកខុសពីធម្មតា។បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះនិងលាងដៃសម្អាតជាមួយសាប៊ូឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើនិងកុំនៅជិតសត្វពាហានៈឬកសិដ្ឋានចិញ្ចឹមសត្វ។ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។

មកទល់ពេលនេះវីរុសCorona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន(Scan) រកមេរោគប្រចាំការ២៤ម៉ោងដើម្បីស្កែនគ្រប់ភ្ញៀវទេសចរទាំងអស់ដែលចូលមកកម្ពុជា។

សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័ខ្ពស់ជាពិសេសក្នុងពេលធ្វើដំណើរទៅក្រៅប្រទេសនិងក្នុងប្រទេសដែលកំពុងមានមេរោគកូរ៉ូណាឆ្លងប្រសិនបើបងប្អូនសង្ស័យថាមានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណានេះសូមទាក់ទងមកគ្រូពេទ្យដែលនៅជិតកន្លែងជាបន្ទាន់ឬមកកាន់មន្ទីរពេទ្យឬទូរស័ព្ទមកលេខ115 ជាបន្ទាន់។

ទន្ទឹមនឹងនេះសូមក្រសួងមន្ទីរនិងស្ថាប័នពាក់ព័ន្ឋត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ហើយលេខទូរស័ព្វដែលបានដាក់អោយប្រើប្រាស់ជាសាធារណៈត្រូវមានអ្នកប្រចាំការទទួលពេលខលចូល៕

អត្ថបទដែលជាប់ទាក់ទង