ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ៃខ្នោះជនជាតិ​ចិន​ម្នាក់​ប្រើ​អាវុធខ្លី​បាញ់​ ក្នុង​កាស៊ីណូ​យ៉ា​ឌូ​លី

88

 

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​ឃាត់ខ្លួនជនជាតិចិនម្នាក់ និង​ដកហូត​បាន​អាវុធខ្លី​មួយ​ដើម បន្ទាប់ពីជនរូបនេះ បានប្រើប្រាស់កាំខ្លើងខ្លីបាញ់នៅក្នុង​កាស៊ីណូ​យ៉ា​ឌូ​លី (Ya Duo li) ស្ថិតនៅ​តំបន់ឆ្នេរ​អូរ​ឈើទាល ក្រុងខេត្តព្រះសីហនុ នៅ​ម៉ោ​ង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ។​

ករណីបាញ់បោះសេរីនេះបង្កឡើងដោយជនជាតិចិននោះ បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស​ ដោ​យ​សារ​ជនល្មើស ប្រើកាំភ្លើង​វាយ​សំពង​ចំក្បាល​។​

​បច្ចុប្បន្ន​ជននេះ ជនសង្ស័យ ត្រូវបាន​នាំខ្លួន​ទៅ​សួរនាំ​បន្ដ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង