ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេរោគរាតល្បាត​ក្នុង ភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ត្រូវបានស​មត្ថកិច្ចនគរបាល​ ស្រាវជ្រាវ​បង្រ្កាប​បា​ន​ ១១​ នាក់​ ដកហូ​ត​សម្ភារៈ​​របស់​ជនរងគ្រោះ​ម៉ូតូ​ ០៦គ្រឿង

90

កំពង់ស្ពឺ​ ÷​ ក្រុម​ចោរប្លន់​ម៉ូតូ​ ឆ្លងដែន​អស់លក្ខណ៍​ ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ សហការ​ជា​មួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ បេីកកិច្ចប្រតិបត្តិការបង្ក្រា​ប​​ ករណី​ប្លន់យកម៉ូតូ​ កាលពីថ្ងៃទី២៣ មករា ២០២០​វេលាម៉ោង​ ៥និង៣០នាទីព្រឹក​ នៅផ្លូវលំ ភូមិក្បា​ លអូ ឃុំព្រះស្រែ ស្រុកឧដុង្គ តាមការបំភ្លឺពីជនរង​គ្រោះ​ ចោរប្លន់ម៉ូតូ មានគ្នា​ ០៤នាក់ ជិះម៉ូតូ២គ្រឿ​ង​ ឈ្មោះ​ ឡូញ លី ភេទប្រុស​ អាយុ​៥០ឆ្នាំ នៅ​ភូ​មិឃុំកេីតហេតុ​ មុខរបរ​ កសិករ។

ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់លោកនាយឧត្ដមសេនីយ៍​សន្ដិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ វុី​ សំណាង​ អភិបាល​ នៃគ​ណៈ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ និងការបញ្ជាដឹកនាំផ្ទា​ល់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​ ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្រុក​ឧដុង្គ​ ម្ចាស់​ករណី​ នគរបាល​ខេត្ត​កំពង់ឆ្នាំង​ បានធ្វើ​ការ​ស្រាវជ្រាវ​រហូត​កំណត់​បានមុខសញ្ញា​ក្រុមចោរ​ប្លន់និងខ្សែរយៈបណ្ដាញ​ក្រុម​ដង្កូវសង្គម​ ជាលទ្ធផល​ឃាត់ខ្លួនជនសង្ស័យ​ ១១នាក់ មេខ្លោង និងអ្ន​កសមគំនិត​ ដកហូតបានម៉ូតូ៦គ្រឿ​ង​ រកឃេីញ​ម្ចាស់​ (ជនរងគ្រោះ​ ម៉ូតូ​ ០៣​ គ្រឿង)​។
​ ជនល្មើស​ បង្រ្កាប​ថៃ្ង​ដំបូង​ ចំនួន​ ៥​នាក់​ ៖ ១.ឈ្មោះស៊ុន សុវណ្ណារ៉ា ហៅឃីម ភេទប្រុស អា​យុ១៧ឆ្នាំ នៅភូមិទួលពង្រ ឃុំស្វាយ​ ​ស្រុកសា​ម​គ្គីមានជ័យ កំពង់​ឆ្នាំង។​ ២.ឈ្មោះ​ សេង សុភ​ក្តិ ភេ​ទប្រុស​ អាយុ១៧ឆ្នាំ​ នៅភូមិខ្យាង ឃុំស្វាយ​ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង ។​ ៣.ឈ្មោះ​ សុង វ៉ាន ភេទប្រុស​ អាយុ២០ឆ្នាំ​ នៅភូមិគន្ថំ ឃុំវាលពន់ ស្រុ​កថ្ពង កំពង់ស្ពឺ​ ។ ៤.ឈ្មោះ​ សុខ សំជុន ភេទ​ប្រុស​ អាយុ២៥ឆ្នាំ​ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង ។​ ៥.ឈ្មោះ​ ម៉ាន់ ហៃ ភេទប្រុស​ អាយុ២៥ឆ្នាំ នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់​ត្រឡា​ច កំពង់ឆ្នាំង ។​ ដកហូតម៉ូតូចំនួន​ ៤គ្រឿង​ ដាវ១ដើម​ ទូរស័ព្ទដៃ៣គ្រឿង​និងម្សៅក្រាមសង្ស័យគ្រឿងញៀន​ ៣កញ្ចប់​ ។︎ម៉ូតូហុងដា​ សេ​១២៥ស៊េរី២០១៩​ ពណ៌ខ្មៅ 1គ្រឿ​ ង​ ម៉ូតូzoommerX ពណ៌លឿង ១គ្រឿង​ ម៉ូតូនិ​ច ពណ៌ស​ ម៉ូតូហុងដា​ សេ១២៥ស៊េរី២០១៩ ពណ៌​ខ្មៅ​ ១គ្រឿង​ ។
​ ជនល្មើស​បង្រ្កាប​ នៅថៃ្ង​បន្ទាប់​ ចំនួុន​ ៦នាក់​ ៖​ ១.ឈ្មោះ​ ម៉ាត់ គ្រីម ភេទប្រុសអាយុ២៨ឆ្នាំ​ នៅ​ភូ​មិទួល ឃុំឈូកស ស្រុកកំពង់ត្រឡាច​ កំពង់ឆ្នាំង ។​ ២.ឈ្មោះ​ វ៉ាត វ៉ូ ហៅធុងភេទប្រុស​ អាយុ១៨ឆ្នាំនៅភូមិថ្មីខ្មែរ ឃុំត្បែង​ខ្ពស់ ស្រុកសាមគ្គីមានជ៏យ កំពង់ឆ្នាំង ។​ ៣.ឈ្មោះ​ អ៊ីម ផល្លី ភេទប្រុសអាយុ​១៨ឆ្នាំ​ នៅភូមិតាំងក្រង ឃុំស្វាយជុក ស្រុកសា​ម​គ្គីមានជ័យ កំពង់ឆ្នាំង ។​ ៤.ឈ្មោះម៉ាច ភ័ក្ត្រា ភេទ​ប្រុស​ អាយុ១៧ឆ្នាំ​ នៅភូមិ+ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង ។​ ៥.ឈ្មោះ​ ម៉ាំ រស្មី ភេទប្រុស​ អាយុ​១៨ឆ្នាំ នៅភូមិខ្មែរថ្មី ឃុំត្បែ​ង​ខ្ព​ស់ស្រុកសាមគ្គីមានជ័យ កំពង់ឆ្នាំង​ ៦.ឈ្មោះ​ ​ថា ពៅ ភេទប្រុស​ អាយុ២០ឆ្នាំ នៅភូមិព្រៃញៀប ឃុំឈូកស ស្រុកកំពង់ត្រឡាច​ (ឃាត់ក្នុង​រង្វង់កិ​ច្ចប្រតិបត្តិការ)​ ។ ដកហូត​ ម៉ូតូ២គ្រឿង​ ម៉ូតូ​ ម៉ាកនិ​ច ពណ៌ខ្មៅ​ ម៉ូតូហុងដា​ សេ១២៥ ឆ្នាំ២០១៩​ ​ពណ៌​ខ្មៅ ប្លន់​កាលពី​ថៃ្ង​ (​ 23 មករា 2020​ ឈ្មោះ​​ វ៉ាត វ៉ូ .អ៊ីម ផល្លី.ម៉ាច ភក្រ្តា. ម៉ាំ រស្មី​ ទាំងបួននាក់រួមគ្នាធ្វេីសកម្មភាព​ប្លន់​ ជនរងគ្រោះ​ដោយស្ទាក់​វា​យតែម្ដង​ )។

នេះ​ជាយុទ្ធនាការក្ដៅ​ លេីកទីII ក្នុង​អំ​ឡុង​មួយខែ​ ចុង​ ឆ្នាំ​២០១​៩​ ដេីមឆ្នាំ២០២០​ ​សមត្ថកិ​ច្ច​ជំនាញ​ នៃ​ស្នង​​កា​រដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានបង្រ្កាបក្រុមចោរ​ប្លន់​(កាំបិត​ផ្គាក់​)​និងក្រុមធាក់​ ស្ទាក់ប្លន់ម៉ូតូតា​មផ្លូវ​លំ​ ផ្លូវ​ជាតិមួយចំនួន​ ក្នុងភូមិសាស្រ្ដ​ខេត្ត​កំពង់ស្ពឺ​ ។

បច្ចុប្បន្ន​មុខសញ្ញា​ជាក្រុមចោរប្លន់​ ទាំង១១នាក់​ ត្រូវជំនាញ​កសាងសំណុំរឿង​បញ្ជូន​ទៅអ​យ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​​ ចាត់ការតាមនីតិវិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង