មន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ខេត្តកណ្តាល៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងរថយន្ត បានបង្កជាទំនាស់ រវាងមន្ត្រីនគរបាលខេត្តកណ្ដាលម្នាក់ វាយបុរសម្នាក់ហូរឈាមស្រោចខ្លួន កាលពីថ្ងៃទី 25 ខែមករាឆ្នាំ 2020 ។
បុរសដែលបានវាយភាគីម្ខាងទៀតនោះ គេអះអាងថា ខ្លួនជាមន្ត្រីនគរបាលនៅស្នងការដ្ឋានខេត្តកណ្ដាល ដោយយកដុំថ្មវាយចំក្បាលបុរសម្នាក់ ផ្អើលសមត្ថកិច្ចនៅក្នុងអធិការដ្ឋាននគរបាលស្រុកស្អាង។
នគរបាលដែលវាយទៅលើភាគីម្ខាងទៀត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ ពាក់សក្តិ៣ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានឈ្មោះ ហែន លីណា ភេទប្រុស ក្នុងឧប្បត្តិហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង រួចខ្លួនជាមន្ត្រីនគរបាល វាយភាគីម្ខាងទៀត គឺជាប្រជាពលរដ្ឋ ដោយមិនរកដំណោះស្រាយតាមផ្លូវច្បាប់ តែយកហិង្សាធ្វើជា ដំណោះស្រាយនោះ៕