ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាព ជនជាតិចិន ដែលផ្ទុកវីរុសកូរ៉ូណា

78

 

ខេត្តព្រះសីហនុ ៖ គិតត្រឹមព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ បុរសអ្នកជំងឺជនជាតិចិនម្នាក់ដែលឆ្លងជំងឺរលាកសួតកូរ៉ូណា មានសភាពធម្មតា មិនមានចេញអាការៈអ្វីធ្ងន់ធ្ងរ ឈានដល់ការសង្គ្រោះបន្ទាន់ឡើយ ។ បច្ចុប្បន្ន ករណីបុរសជនជាតិចិនម្នាក់អាយុ៦០ឆ្នាំ ដែលមានផ្ទុកវីរុសរលាកសួតថ្មី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ​​ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យបានដាក់បុរសនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាង​យកចិត្តទុកដាក់ពីពេទ្យជំនាញ​ ។

 

នៅព្រឹកថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទៅខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាព លើជនជាតិ ចិនដែលផ្ទុកវីរុសរលាកសួតថ្មី កូរ៉ូណា នៅមន្ទីរពេទ្យបង្អែកចំការចេក ។

 

ជន​ជាតិ​ចិន​រូប​នោះ​មាន​ ឈ្មោះ​ JIA JIANHUA ​កាន់​លិខិត​ឆ្លង​ដែន​លេខ​E54319891 និង​​ភរិយា​​លោក​ ឈ្មោះ WANG LINGZHEN កាន់​លិខិត​ឆ្លងដែន​លេខ​E06137433​ បាន​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង​វូហាន​ ប្រទេស​​ចិន​កាល​ពី​ព្រឹក​​​ថ្ងៃ​ទី ២៣ ខែ​មករា ឆ្នាំ​២០២០​ ​​ហើយ​ចេញ​រោគ​សញ្ញា​គ្រុន​ក្ដៅ​​ និង​ហៀរ​​សំបោរ ក្រោយ​មក​​ដល់​កម្ពុជា​​ពីរ​ថ្ងៃ​ គឺថ្ងៃទី​២៥​ ខែ​មករា​ ​។ អ្នក​ទាំង​ពីរ​ និង​ក្រុម​គ្រួសារ​បាន​​មក​ស្នាក់​​​សណ្ឋាគារ​ ​ឃ្វីនកូ ​ក្នុង​ខេត្តព្រះសីហនុ​ចំនួន២បន្ទប់ ជា​លក្ខណៈ​គ្រួសារ។

 

ទី​១ បន្ទប់​លេខ​៧០១ ចំនួន​០២នាក់ ឈ្មោះ JIA JIANHUA និង​ឈ្មោះWANG LINGZHEN និង​ ទី​២ បន្ទប់​លេខ៦១០ ចំនួន​០២នាក់ ឈ្មោះ​JIA RUIXUAN កាន់​លិខិត​ឆ្លង​ដែន​លេខ​E24490509 និង ឈ្មោះ​XIAO YAN កាន់​លិខិត​ឆ្លងដែន​លេខ​ED0134348 ហើយ​លទ្ធ ផល​មាន​​ផ្ទុក​​​មេរោគ​កូរ៉ូណា​តែ​លោក​ WANG LINGZHEN ​ម្នាក់​ប៉ុណ្ណោះ​ ។​ លោក​ WANG LINGZHEN មានវ័យ​ ៦០ ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង