ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​ម្នាក់ សង្ស័យ​គេ​ធ្វើឃាត រួច​ច្រក​ចូលក្នុង​ស្បោង​ប្លា​ស្ទិ​ក​

57

 

​ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ឡើង​ស្អុយ ដែល​សង្ស័យ​ឃាតករ​ធ្វើឃាត រួច​ច្រក​ចូលក្នុង​ស្បោង​ប្លា​ស្ទិ​ក យកទៅ​បោះចោល កាលពី​វេលា​ម៉ោង ១៧​និង​០០​នាទី ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ខាងជើង​ផ្លូវ​បេតុង ឡុង​ឈិន ចំហៀង​ខាងកើត ជាប់មាត់​បឹង​ភូមិ ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​តាម​របាយការណ៍​នគ​របាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា សាកសព​ពុំ​ស្គាល់ឈ្មោះ និង​ទីលំនៅ ភេទ​ប្រុស សព​ឡើង​ស្អុយរលួយ​ជាប់សាច់​ខ្លះ ជនរងគ្រោះ​ចងក ដៃ​ទាំងពីរ​ដោយ​ខ្សែ​ជ័រ​រ៉ូ​ត​មក​ក្រោយ ជើង​ទាំងពីរ​បត់​អង្កុញ​មក​មុខ​រុំ​ស្កុ​ត​ចំនួន​៩​ជុំ បាត់​ក្បាល​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក​ចង​ក្របួច​មាត់ ដោយ​ខ្សែ​ជ័រ​រ៉ូ​ត​និង​រុំ​ស្កុ​ត​ចំនួន​បី​ជុំ រួច ដាក់​ក្នុង​បាវ​ក្រចៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​ឈ្មោះ យឹម ប៊ុនថន ភេទ​ប្រុស អាយុ​៨០ ឆ្នាំ ជា​មេភូមិ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ គាត់​កំពុង អង្គុយ​នៅផ្ទះ ស្រាប់តែ​ឈ្មោះ ប្រាក់ ឃាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មក​ប្រាប់​គាត់​ថា ពូ​មាន​សាកសព​មួយ​នៅ​ផ្លូវ​បេតុង​ឡុង​ឈិន ។ ភ្លាមនោះ គាត់​ក៏​ទៅ​មើល ឃើញ​មាន​សាកសព​ដាក់​នៅក្នុង​ថង់​ឡើង​ស្អុយរលួយ​ខ្ចប់​ក្នុង​ស្បោង​ផ្លា​ស្ទិ​ច​និង​បាវ​ក្រចៅ​ពី​ខាងក្រៅ រួច​ខ្ញុំ​ក៏​រាយការណ៍ ប្រាប់​សមត្ថកិច្ច​តែម្តង​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន ៖ ជនរងគ្រោះ​ស្លាប់​ដោយ​កាត់​ដា​ច់ក​។​

​បច្ចុប្បន្ន សាកសព​ជនរងគ្រោះ ប្រគល់​យកទៅ​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ស្រាវជ្រាវ​បន្ត ៕​

អត្ថបទដែលជាប់ទាក់ទង