អនុវត្តវិធានការ បង្ការជំងឺរលាកទងសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន
ភ្នំពេញ៖ នៅថ្ងៃទី 28 ខែមករានេះ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការ បង្ការជំងឺរលាកទងសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន។
ការអនុវត្តវិធានការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មី (2) 19-ICV)
នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់វីរុសកូរ៉ូណាថ្មី (2019-CoV)
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមធ្វើការណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ ត្រូវអនុវត្តនូវវិធានការដូចខាងក្រោម៖
១. និយោជិក កម្មករនិយោជិត ដែលធ្វើដំណើរមកពីតំបន់ ដែលមានការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី
និងមានប្រវត្តិធ្វើដំណើរពីប្រទេសចិន ដែលមានរោគសញ្ញាមួយចំនួន ដូចជា
ការឡើងកំដៅខ្លួនចាប់ពី ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម
ត្រូវធ្វើការត្រួតពិនិត្យ និងតាមដានក្នុងរយៈពេល ១៤ថ្ងៃ នៅតាមសេវាសុខាភិបាល ដែលនៅជិត
ឬទូរស័ព្ទមកលេខ ១១៥។
២. ប្រសិនបើមាននិយោជក កម្មករនិយោជិតដែលមាន អាការដូចជា កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឬឈឺបំពង់ក ត្រូវបញ្ជូនទៅរកសេវាព្យាបាល ឱ្យបានទាន់ពេលវេលា
ឬទូរស័ព្ទមកលេខ ១១៥។
៣. ត្រូវដាស់តឿន និងរំលឹកជាប្រចាំ ដល់កម្មករនិយោជិត ឲ្យពាក់ម៉ាស់ការពារទាំងក្នុង និងក្រៅកន្លែងធ្វើការ ដូចជាប្រភេទ ម៉ាស់វេជ្ជសាស្រ្ត (Medical Musk)
៤. ចៀសវាងប៉ះពាល់អ្នកមានជំងឺផ្លូវដង្ហើមស្រេចស្រាល់ ដែលមានអាការដូចជាគ្រនក្តៅ ក្អក និង
កណ្តាស់ ឬផ្តាសាយ និងត្រូវរក្សាចម្ងាយច្រើនជាងមួយម៉ែត្រ ពីបុគ្គលដែលមានរោគសញ្ញាទាំងនេះ។
៥. ចៀសវាងទៅទីផ្សារលក់សត្វរស់ ឬទៅកសិដ្ឋានចិញ្ចឹមសត្វ ឬប៉ះពាល់សត្វព្រៃ ឬទៅកន្លែងដែលសង្ស័យថាមានមេរោគឆ្លង។
៦. ចៀសវាងការខាកស្តោះក្នុងកន្លែងធ្វើការទីធ្លាសហគ្រាស គ្រឹះស្ថាន និងទីសាធារណៈ។
៧. ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ បន្ទាប់ពីប៉ះពាល់សត្វ និងផលិតផលសត្វ សត្វឈឺសាច់ខូចគុណភាព កាកសំណល់សត្វ ទឹកសរីរៈសត្វ និងវត្ថុប្រើប្រាស់ក្នុងផ្សារ ឬវត្ថុប្រើប្រាស់
ផ្សេងៗរបស់អ្នកជំងឺផ្លូវដង្ហើម។
៨. ត្រូវលាងដៃឱ្យបានទៀងទាត់ និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល បន្ទាប់
ពីប៉ះពាល់ផ្ទាល់ជាមួយអ្នកមានអាការដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ ឬវត្ថុផ្សេងៗ
ដែលអាចជាប្រភពមេរោគ ឬនៅពេលឃើញដៃកខ្វក់ ឬប្រឡាក់ ឬក្រោយពីប៉ះពាល់សត្វ និង
ត្រូវលាងសម្អាតដៃភ្លាមជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ក្រោយពីក្អក ឬកណ្តាស់។
ត្រូវលាងដៃបន្ទាប់ ពីមានប៉ះជាមួយសំបោរ ឬទឹករំអិលពីផ្លូវដកដង្ហើម។
៩. ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត_សុវត្ថិភាពចំណីអាហារ ដោយបរិភោគអាហារដែលឆ្អិនល្អ ពិសេសសាច់ និងស៊ុត។ ចំពោះអ្នកចម្អិនអាហារត្រូវប្រើប្រាស់ជ្រុញ និងកាំបិតផ្សេងគ្នា
សម្រាប់អាហារឆៅ និងអាហារឆ្អិន និងលាងដៃនៅចន្លោះពេលចាប់កាន់អាហារឆៅ និងអាហារឆ្អិន។
១០. អ្នកមានអាការក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ក្រដាស ឬយ៉ាងហោចណាស់ ត្រូវប្រើគន្លាក់កែងដៃជំនួសបាតដៃ។
១១, ត្រូវបន្តរអប់រំ និងផ្សព្វផ្សាយដល់កម្មករ និយោជិតអំពីវិធាន បង្ការការពារ និងសារអប់រំសុខភាព
ស្តីពីការពារជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី ដែលចេញដោយក្រសួងសុខាភិបាល ឬរៀង
រាល់ពេលដែលក្រសួងសុខាភិបាលចេញសេចក្តីណែនាំថ្មីអំពីវិធានបង្ការការពារ និងទប់ស្កាត់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ
សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះអោយបាន
ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕

