ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាគាស់ទម្លុះទម្លាយ តូបផ្សារស្នួល លួចសម្ភារត្រូវស្រាវជ្រាវចាប់ខ្លួនបានហើយ

136

 

ក្រចេះ៖ 

ជនពីរនាក់ដែលនគរបាលកំណត់ថាជាមុខសញ្ញាក្នុងអំពើ(លួចមានស្ថានទំងន់ទោស) ដោយបានគាស់ទម្លុះទម្លាយតូបលក់ឥវាន់ក្នុងផ្សារស្នួល ដើម្បីលួចយកសម្ភារ គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី២៨ ខែមករា ។

អធិការនគរបាលស្រុកស្នួលលោកវរសេនីយ៍ឯក ចាន់ សុខគីម បានអោយដឹងថា កាលពីយប់ថ្ងៃទី៨ ខែមករា កន្លងទៅ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពគាស់និងកាត់សោតូបផ្សារនិងលួចយកសម្ភារអស់មួយចំនួន។ ក្រោយការធ្វើសកម្មភាពរួចពួកគេបានគេចខ្លួន តែត្រូវបាននគរបាលបានស្រាវជ្រាវចាប់ខ្លួនពួកគេទាំងពីនាក់បានជាបន្តបន្ទាប់គ្នានៅថ្ងៃតែមួយ៕

អត្ថបទដែលជាប់ទាក់ទង