ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កោះហៅក្រុមបំពុលសង្គម បុគ្គលពីរនាក់ ផ្សាយព័ត៌មានថា ខេត្តសៀមរាបមានជំងឺរលាកសួតដោយវីរុសកូរ៉ូណា

115

 

សៀមរាប៖ក្រុមបំពុលសង្គមបុគ្គលពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ដែលជាជនសង្ស័យថាជាអ្នកបំផុសបំផុលព័ត៌មានទាក់ទងនឹង មេរោគប្រភេទថ្មី កូរ៉ូណា ដែលកើតមាននៅខេត្តសៀមរាបក្រុងសៀមរាប នៅឯសណ្ឋាគារប៉ាស៊ីហ្វិក ឥឡូវត្រូវបាននាំខ្លួនមកសាកសួរនៅស្នងការដ្ឋានខេត្តសៀមរាបហើយ។

សេចក្តីបំភ្លឺខេត្តសៀមរាបពុំមានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV)បើគិតត្រឹមវេលាម៉ោង ១៧៖០០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកសារព័ត៌មានជាតិ

-អន្តរជាតិជ្រាបថា ៖ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ មានការចែករំលែកព័ត៌មានលើបណ្តាញសង្គម

ថាមានជនជាតិចិនចំនួន ០៤រូបដែលស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប

មានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) និងបានឆ្លងដល់មគ្គុទេសក៍ភាសាចិនម្នាក់។

តាមរយៈការចុះដល់ទីតាំងសណ្ឋាគារផ្ទាល់ និងការស្រាវជ្រាវរបស់មន្ត្រីជំនាញ នៃមន្ទីរសុខាភិបាល

និងមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ពុំមានជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) ដូចព័ត៌មាន

បានចែករំលែកនោះទេ ហើយសណ្ឋាគារបាននឹងកំពុងដំណើរការជាធម្មតា។ សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ និង

ស្វែងរកជនដែលបានប្រឌិតព័ត៌មាននេះឲ្យចូលខ្លួនមកបំភ្លឺ និងមានចំណាត់ការបន្តនាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជនកុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬ

មិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិត

ព័ត៌មានអាចប្រឈមចំពោះមុខច្បាប់៕

សូមអានខ្លឹមសារទាំងស្រុងដូចក្នុងលិខិតសេចក្តីបំភ្លឺខាងក្រោម ៖

អត្ថបទដែលជាប់ទាក់ទង