ជនឆ្លៀតឱកាសនិយមលក់ម៉ាសដំឡើងថ្លៃ ជាពួក virus សង្គម
ភ្នំពេញ៖ ពិតណាស់ជំងឺ Corona Virus ជាជំងឺឆ្លងគួរឲ្យខ្លាច តែពួកពាណិជ្ជករដែលមានជំងឺអាត្មានិយម ឆក់ឱកាសលក់ម៉ាស់ នៅកម្ពុជាមួយចំនួន គឺគួរឲ្យខ្លាចជាង ជំងឺ Corona Virus ទៀត ព្រោះពួកគេបានធ្វើអាជីវកម្ម ដោយអសីលធម៌ និងគ្មានមនសិការ ។
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានចេញវីដេអូ ពាក់ព័ន្ធនឹងជនឆ្លៀតឱកាសនិយម មួយចំនួននៅកម្ពុជា ខណៈកំពុងតែផ្ទុះឡើងនូវជំងឺវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) យកឱកាសនេះមកធ្វើអាជីវកម្មដោយ អសីលធម៌ និងគ្មានមនសិការ ដែលខ្លួនក៏កំពុងតែស្ថិតនៅក្នុងប្រទេសតែមួយនេះ ដែលអាចនឹងប្រឈមនឹងជំងឺនេះដូចគ្នា។
លោកបានគូសបញ្ជាក់នូវ បញ្ហាដ៏ធំដែលនាំឲ្យប្រទេសមានភាពទន់ខ្សោយគឺមានបួន៖ អ្នកនយោបាយធ្វើនយោបាយអត់គោលការណ៍
មន្ត្រីខ្វះភាពសុចរិតភាពក្នុងការអនុវត្តច្បាប់ ពួកពាណិជ្ជករធ្វើពាណិជ្ជកម្ម ដោយគ្មានសីលធម៌
ប្រជាពលរដ្ឋអសកម្មក្នុងការពិនិត្យតាមដានបញ្ហានយោបាយ នៅក្នុងប្រទេសរបស់ខ្លួន។
សូមជម្រាបជូនថា បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលរបស់ចិន បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់ ១៣២នាក់ហើយ ខណៈមនុស្សចំនួន៦០៥៩នាក់ទៀតឆ្លង៕
