ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ ជាប់អន្ទាក់ប៉ូលិស

80

កណ្ដាល៖ជនសង្ស័យរកស៊ីជួញដូរគ្រឿងញៀនម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសក្របួចជាប់កាលពីល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នេះនៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យឈ្មោះ ឌិន សៀងលុយ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖

១/ ម្សៅក្រាមព៌ណសថ្លាសង្ស័យ ជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៥កញ្ចប់តូច

២/ ប្រអប់ជ័រពណ៌ខៀវ ចំនួន ០១

៣/សម្ភារសម្រាប់វិចខ្ចប់មួយចំនួន។        ក្រុមសមត្ថកិច្ចប៉ូលិសនិយាយថា នៅថ្ងៃខែឆ្នាំខាងលើនោះ កំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ បាន

ទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ ប្រាប់ថាមានការចែកចាយនូវសារធាតុញៀននៅក្នុងចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណាល ពេលនោះកំលាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយ បានសហការជាមួយកំលាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានចុះទៅដល់កន្លែងកើតហេត់ផ្ទះជនសង្ស័យផ្ទះលក់ចាប់ហួយម្នាក់ឈ្មោះ នៅ ស្រីអូន ភេទ ស្រី អាយុ ២៣ ឆ្នាំជា(ប្រពន្ធ)នៅចំនុចកែងជ្រោយព្រីង ស្ថិតនៅភូមិកំពង់ស្វាយឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្ត

កណ្តាលហើយក៏បានធ្វើការឆែកឆេរទៅលើជនសង្ស័យខាងលើ (ជាប្តីក្រោយ)ក៏ប្រទះឃើញថ្នាំញៀនចំនួន០៥កព្ចាប់ នៅក្នុងប្រអប់ជ័រពណ៌ខៀវនៅលើខ្លួនជនសង្ស័យ កំពុងអង្គុយនៅលើក្រែមុខផ្ទះ បន្ទាប់មកកំលាំងក៌នាំខ្លួនជនសង្ស័យមកប៉ុស្តិ៍កំពង់ស្វាយដើម្បីសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ខាងលើបានឆ្លើយសារភាពថាថ្នាំញៀន(ម៉ាទឹកកក)

ចំនួន០៥ កញ្ចប់តូច នេះពិតជារបស់ខ្លួនប្រាកដមែន ដោយបានទិញពីឈ្មោះមិនស្គាល់ លឺថានៅឃុំបន្ទាយដែក ភេទប្រុសហើយក្រោយពីសួរនាំរួចជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរនិងបន្តរចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង