ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប្រជាការពារខណ្ឌបឹងកេងកង​ ចុះធ្វើសណ្ដាប់ធ្នាប់និង អនាម័យ បរិស្ថាន តាមដងផ្លូវនានាក្នុងមូលដ្ឋាន

63

ភ្នំពេញ៖លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងថាដោយអនុវត្តន៍តាមការណែនាំជាប្រចាំពីសំណាក់លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន កាលពីព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះកំលាំងប្រជាការពារខណ្ណបឹងកេងកងបានចេញរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៅតាមគោលដៅនិមួយៗរួមមានដូចជា៖
១/នៅវេលាម៉ោង៥:៣០នាទីយប់ កំលាំងយើងបានចុះរៀបចំសណ្តាប់ធ្នាប់នៅលើបណ្តោយផ្លូវមុនីរ៉េតបានស្អាតល្អហើយរថយន្ត សុិន ទ្រី បាននិងកំពង់ប្រមូលសំរាមយកចេញផងដែរ។
២/កំលាំងប្រជាការពារយើងបានចូលគោលដៅ មុខមន្ទីរពេទ្យ ខ្មែរ+សូវៀត នៅវេលាម៉ោង៦:០០នាទីព្រឹក ហើយកំលាំងយើងបានរៀបចំសណ្តាប់ធ្នាប់នៅទីនោះបានស្អាតល្អ។រថយន្ត សុិន ទ្រី បាននិងកំពង់ប្រមូលសំរាមយកចេញអស់ផងដែរ។
៣/នៅវេលាម៉ោង៧:៣០នាទីព្រឹកថ្ងៃដដែលនេះនៅគោលដៅ អូរឡាំពិក ផ្លូវ១៩៩ កែង ២៨៦ កំលាំងយើងបានឈរជើងនៅទីនេះដើម្បីរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារអោយបានស្អាតល្អ។
៤/ដោយទទួលបាននូវមតិណែនាំពីសំណាក់លោក ធឹម សំអាន អភិបាល នៃគណះអភិបាលខណ្ឌបឹងកេងកង ដោយបានឲ្យកំលាំងប្រជាការពារខណ្ឌចុះប្រចាំការនៅកន្លែងស្តុបសំរាមកាលពីមុនទាំង២កន្លែងមាន: របងពេទ្យ ខ្មែរ+សូវៀត និង
របង សាលាព្រះយុគន្ធ២៤/២៤ក្រែងលរមានបងប្អូនប្រជាជនណាគាត់យកសំរាមមកជះចោលឬបោះចោលនៅទីនោះបន្តទៀតគិតមកដល់ពេលនេះមិនមានបងប្អូនប្រជាជនណាគាត់យកសំរាមមកបោះចោលដូចគ្រាមុនៗទៀតឡើយ។
លោកណាត សារឿន ប្រធានប្រជាការពារខណ្ឌបឹងកេងកងបានអោយដឹងទៀតថានៅព្រឹកថ្ងៃដដែលនេះពោលគឺថ្ងៃទី២៩ខែមករានេះកំលាំងប្រជាការពារខណ្ឌបានចេញប្រមូលសំរាមនៅលើដងផ្លូវនានាក្នុងមូលដ្ឋានខណ្ឌបឹងកេងកងមានដូចជា
» មហាវិថីព្រះមុនីវង្សដោយចាប់ស្តុប បូក គោរហូតដល់ស្តុបពេទ្យចិនទាំងសងខាងមហាវិថីអោយបានស្អាត់ល្អមានអនាម័យ បរិស្ថានល្អប្រសើរ
» មហាវិថីព្រះសីហនុ ចាប់ពីស្តុប ពេទ្យចិន រហូតដល់មុខវត្តលង្កាបានស្អាតល្អ។
» មហាវិថីព្រះនរោត្តម ចាប់ពីកែងវត្តលង្កា រហូត ដល់ ស្តុប ជលផល។
» មហាវិថីម៉ៅ សេទុង ចាប់ពីInterconរហូតដល់ស្តុបទូតចិន បានស្អាតល្អ។ដូចនេះទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង