ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការជំរុញបង្កើតរដ្ឋាភិ​បាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក

54

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបើកក្នុងកិច្ចប្រជុំអន្តរក្រសួងបន្ត ស្តីពី​ការរៀ​បចំសេ​ចក្តីព្រាង​ក្រប​ខ័ណ្ឌ គោលនយោបាយរដ្ឋាភិបាលឌីជីថល នារសៀលថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ បង្ហាញអំពីគម្រោងសម្រាប់ក្របខ័ណ្ឌនៃព័ត៌មានជាតិ និងការសម្របសម្រួល នៃរដ្ឋាភិបាលអេឡិកត្រូនិក នៅព្រះរាជាណាចក្រកម្ពុជា និងការពិនិត្យបញ្ជីអាទិភាពនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) និងពិភាក្សាអំពីស្ថានភាពប្រព័ន្ធរដ្ឋាភិបាលឌីជីថលរបស់ក្រសួង-ស្ថាប័ន។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ការជំរុញបង្កើតរដ្ឋាភិ​បាលឌីជីថល គឺជាការប្រើប្រាស់មធ្យោបាយអេឡិកត្រូនិក ដើ​ម្បីគ្រប់គ្រងប្រព័ន្ធការងារ និងមូលដ្ឋាននៃការផ្តល់សេវាឲ្យមានតម្លាភាព មានភាពងាយស្រួល លឿន និងផ្សារភ្ជាប់ទំនាក់ទំនង ជា​មួយប្រជាពលរដ្ឋ និងអាជីវកម្មកាន់តែប្រសើរ ព្រមទាំងបង្កើនប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល តាមរយៈការបង្កើត និងប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលរួម វេទិកាឌីជីថលរួម សេវាកម្មឌីជីថលរួម ដោយឈរលើយន្តការ “បង្កើតម្តងប្រើបានគ្រប់កន្លែង” និងកម្មវិធីពង្រឹងសមត្ថភាពដល់គ្រប់ភាគីពាក់ព័ន្ធ។ លោករដ្ឋមន្ត្រី បានបន្តទៀតថា កិច្ចប្រជុំនៅថ្ងៃនេះ គឺពិភាក្សាអំពីបញ្ជីអាទិភាព នៃ​ប្រព័ន្ធរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ហើយដើម្បីសម្រេចយកនូវ e-System ក្រសួង-ស្ថាប័ន នីមួយៗ ដើម្បីយើងដាក់នៅក្នុងកម្មវិធី នៃការកសាងរដ្ឋាភិបាលឌីជីថល។ លោករដ្ឋមន្ត្រី បញ្ជាក់ថា គ្រប់ក្រសួងទាំងអស់ត្រូវមាន គម្រោងគ្រប់គ្រងអេឡិកត្រូនិក សម្រាប់ដំណើរការ នៅក្នុងក្រសួង-ស្ថាប័នរបស់ខ្លួន ក្នុងការងាររដ្ឋបាល ការចែករំលែកព័ត៌មាន ឬការផ្តល់សេវាសាធារណៈ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជូនដល់អង្គប្រជុំ ដើម្បីឱ្យបានយល់ដឹងកាន់តែច្បាស់ថែមទៀត អំពីការរៀបចំការងារដែលពាក់ព័ន្ធ នឹងការបង្កើតរដ្ឋាភិបាលឌីជីថល និងចែករំលែកនូវការវិវត្តន៍ នៃបច្ចេកវិទ្យាក្នុងឧស្សាហកម្មជំនាន់ទី៤ ផងដែរ

អត្ថបទដែលជាប់ទាក់ទង