ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌបឹងកេងកង អំពាវនាវដល់ប្រជាជន គោរពច្បាប់ចរាចរណ៍ពេលបើកបរដើម្បីអាយុជីវិត

75

ភ្នំពេញ៖កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នេះដោយមានការណែនាំពីសំណាក់លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងជាប្រចាំនោះលោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យច្បាប់ចរណ៍ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រួតពិនិត្យសារជាតិញៀននិងរថយន្តកែឆ្នៃតទ្រុងទ្រាយវែងខុសលក្ខណៈបច្ចេកទេសដោយដាក់គោលដៅនៅតាមបណ្តោយមហាវិថីម៉ៅសេនទុង(ខាងមុខវិទ្យាស្ថានវ៉ាន់ដា)។
ជាលទ្ឋផលកិច្ចប្រត្តិបត្តិការណ៍មានមធ្យោបាយធ្វើដំណើរឆ្លងកាត់សរុបគោលដៅសរុប៧៤០ គ្រឿង ៖
ក្នុងនោះរថយន្ត ចំនួន ២២២ គ្រឿង,ម៉ូតូ ចំនួន ៥១៨ គ្រឿង ,ឃាត់បានយានយន្តសរុបចំនួន២៩៥ គ្រឿង,រត់យន្តចំនួន ៧៧ គ្រឿង,ម៉ូតូ ចំនួន ២១៨ គ្រឿងនិងបានពិនិត្យអ្នកបើកបរមិនគោរពច្បាប់ចរចរណ៍ចំនួន ៣១០ នាក់,អ្នកបើករថយន្តមិនពាក់ខ្សែរក្រវ៉ាត់ចំនួន ៧៧ នាក់,អ្នកបើកម៉ូតូមិនពាក់មួកសុវត្តិភាពចំនួ ១៥ នាក់ហើយបានអប់រំណែណាំចំនួន ៣១០ នាក់ អោយបន្តដំណើរធម្មតា ។
ក្នុងពេលបើកកិច្ចប្រតិបត្តិការចុះត្រួពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនិងឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវនោះរដ្ឋបាលខណ្ឌបឹងកេងកង បានសំណូមពរទៅដល់បងប្អូនប្រជាជនទូទៅមេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នាពេលបើកបរតាមដងផ្លូវដើម្បីអាយុជីវិតយើងទាំងអស់គ្នា ជាពិសេសសូមកុំបើកបរពេលស្រវឹងស្រាពោលគឺគោរពច្បាប់ចរាចរណ៍ពេលបើកបរដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង